ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកំពូលៗចំនួន៣ប្រទេស ដែលបានទូរស័ព្ទ និងផ្ញើសារជូនពរសម្តេច ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

ចែករំលែក៖

ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្រ្តីវៀតណាម, នាយករដ្ឋមន្រ្តីឡាវ ក៏ដូចជាប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ចិន ដែលបានទូរស័ព្ទ និងផ្ញើសារជូនពរក្នុងក្នុងឱកាសគណបក្សប្រជាជនកម្ពុជា បន្តទទួលបានជ័យជំនះជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ មេដឹកនាំកំពូលៗចំនួន៣ប្រទេស ដែលបានទូរស័ព្ទ និងផ្ញើសារជូនពរសម្តេច ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃនេះ  តាមរយៈបណ្តាញ Twitter ផ្លូវការរបស់សម្តេចតេជោ ។ 

តាមរយៈបណ្តាញ Twitter បានបញ្ជាក់យ៉ាងដូច្នេះថា៖

ខ្ញុំសូមអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានហៅទូរស័ព្ទ មកជូនពរខ្ញុំកាលពីព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ 

សូមបញ្ជាក់ថា : សម្តេចក៏មានប្រសាសន៍ថា : ជាមួយនោះខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរខ្ញុំកាលពីល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣។

ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរស័ព្ទ និងផ្ញើសារមកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពីកម្ពុជាចាត់តាំងការបោះឆ្នោតបានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។

ខ្ញុំក៏សូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្ញើសារលិខិតមកជូនពរខ្ញុំក៏ដូចជាគណបក្សប្រជាជន

សម្រាប់ជោគជ័យនៃការបោះឆ្នោត។

I would like to thank his excellency prime minister of Viet Nam for calling to wish me in the morning of 24 July 2023. At the same time, I would like to thank his excellency prime minister of Laos for sending me a message through telegram to congratulate me in the evening of 24 July 2023.

Although the official results have not yet announced, the calling and wishing informally are a gesture of friendship after Cambodia hosted election well with the success of the Cambodian People’s Party.

I would also like to thank his excellency the president and his excellency prime minister of the People’s Republic of China for sending congratulatory letters to me and the CPP for the success on the election.

សូមជំរាបថា លទ្ធផលបឋមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ខណៈអ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩%។

លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ជំនួយការ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះថា : នៅក្នុង​ Twitter ផ្លូវការសម្តេចតេជោ​ ថ្ងៃទី​ ២៦កក្កដានេះ​ សម្តេចបានបង្ហោះសារដ៏មានអត្ថន័យបំផុតដែលចងចាំជានិច្ចក្នុងជីវិតតស៊ូ​  ” វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបាន ប្រកាសថាហ៊ុន ម៉ាណែតនឹងក្លាយជា នាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២សីហា២០២៣ខាងមុខនេះ។

ល្ងាចនេះទូរទស្សន៍បាយន្ត័ចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៍មីភាគ៧២គឺចំពេលដែលម៉ាណែត

ចាកផ្ទៃម្តាយថ្ងៃ២០តុលា១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយ ម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុក វិញ។

លោកបន្តថា : ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់

កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាន នូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិង:ភាពសុខសាន្តរបស់ប្រជាជន។” 

ដកស្រង់ពីការ គ្រប់គ្រងនិងផ្សព្វផ្សាយ facebook សម្តេចតេជោ ដោយ​ ដួង​ តារា

ដោយ : សហការី


ចែករំលែក៖