ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រថយន្តទំនើបៗ បើម្ចាស់មានសីលធម៌ល្អ បើកបរគោរពច្បាប់ចរាចរណ៍ ជាពលរដ្ឋគំរូ ក្នុងសង្គម ប៉ុន្តែមួយចំនួនតូចបើកក្នុងល្បឿនលឿន តែងបង្កគ្រោះថ្នាក់តាមដងផ្លូវ !

ចែករំលែក៖

ភ្នំពេញ ៖ យើងគ្រប់គ្នា មិនថា, អ្នកតូច អ្នកធំ មានឬក្រ ចាស់ក្មេង ! ពិតណាស់ថា, មិនប្រាថ្នា ឬមានចេតនា បង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះឡើយរាល់ការបើកបរ ។ ប៉ុន្តែករណីខ្លះ បានកើតឡើងដោយអចេតនា ក្នុងនោះក៏មាន ករណីខ្លះ អ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែស បើកបរក្នុងល្បឿនលឿន មិនគោរពច្បាប់ចរាចរណ៍ ទើបបណ្ដាលឲ្យ ប៉ះពារ គ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ក្នុងនោះ មិនមែនសំដៅភាគច្រើនទៅលើឡានទំនើបឬមិនទំនើបទេ អ្វីដែលកើតឡើង ដោយអចេតនា ដោយការធ្វេសប្រហែស គ្រប់ភាគីទាំងសងខាង ត្រូវតែមានឆន្ទៈក្នុងការដោះស្រាយ។ ប៉ុន្តែមួយរយៈនេះ អស់លោកអ្នកមានមុខមាត់ អ្នកមាន អ្នកហ៊ឺហា អ្នកឡូយឆាយ អ្នកជិះឡានទំនើប ចាត់ទុកថាភាគតិចទៅចុះ ! ចូលចិត្តពេញនិយម បើកបរក្នុងល្បឿនលឿន ! មិនដឹងជាគាត់យល់ថា ការបើកលឿន ជាមួយនឹងឡានទំនើប បង្ហាញពីវប្បធម៌ សីលធម៌អ្នកមានឬមួយយ៉ាងណា ? ប៉ុន្តែងាយនឹងគ្រោះថ្នាក់ចរាចរណ៍បំផុត។ 

ជាក់ស្តែងរថយន្តស៊េរីទំនើបជ្រុលល្បឿនទៅបុកម៉ូតូ​កង់បីឥណ្ឌា​ ហេីយបន្តរុញទៅបុករថយន្ត​ Forthing មួយគ្រឿងទៀត បណ្ដាលរងការខូចខាត ដែលធ្វើឲ្យអ្នកដំណើរ ភ្ញាក់ផ្អើល ហើយចាត់ទុកថា ថ្ងៃនេះ ថ្ងៃស្អែក កុំមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ 

សូម្បីបញ្ជាក់ថា : ៖ បុរសម្នាក់បេីករថយន្ត​ Ford Mustang ស៊េរីទំនើបបើកទៅបុកម៉ូតូ​កង់បីឥណ្ឌា​ ហេីយបន្តរុញទៅបុករថយន្ត​  DONGFENG FORTHING បណ្ដាលរងការខូចខាត បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋទូទៅ តែងតែចង់ដឹងថាតើម្ចាស់រថយន្តទំនើប ដែលបើកបរក្នុង ល្បឿនលឿន ជានរណា អីក៏ប្រញាប់ម៉្លេះ ? ទីបំផុតភាគច្រើន ទាំងអ្នកសារព័ត៌មាន ទាំងប្រជាពលរដ្ឋទូទៅ មិនងាយនឹងដឹងអត្តសញ្ញាណម្ចាស់ឡានទេ ប្រសិនបើសមត្ថកិច្ចមន្ត្រីនគរបាលចរាចរណ៍មិនបានបញ្ជាក់ក្នុងរបាយការណ៍ ឬរក្សាសិទ្ធិឲ្យជនបង្ក ? 

ដូចជា ហេតុការណ៍នេះកើតឡើង​នៅ វេលា​ម៉ោង​៧យប់​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៣ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា : មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បេីករថយន្ត​ Ford Mustang ស៊េរីទំនើបពាក់ស្លាកលេខភ្នំពេញ​ 2BX-0014 បើកឡើងស្ពានជ្រោយចង្វារមិនប្រយ័ត្នក៏បានជ្រុលល្បឿនទៅបុកម៉ូតូ​កង់បីឥណ្ឌា​ ពាក់ស្លាកលេខភ្នំពេញ​ 1IB-9232 ហេីយបន្តទៅបុករថយន្ត​ DONGFENG FORTHING ពាក់ស្លាកលេខ កម្ពុជា​ PHTK1688 ដែលកំពុងធ្វើដំណើរស្របទិសដៅគ្នា បណ្ដាលរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចក៏បានមកដល់បានអោយភាគីទាំងសងខាងសម្រួលដោយរថយន្ដបុរសដែលបើករថយន្ដFord Mustang សងទៅកង់បីឥណ្ឌា និង រថយន្ដមួយគ្រឿងទៀតដើម្បីបញ្ចប់នៅកន្លែងកេីតហេតុ។ 

បើទោះបីសមត្ថកិច្ច មន្ត្រីនគរបាលចរាចរណ៍មិនបញ្ជាក់ ពីអត្តសញ្ញាណអ្នកបើកបរបង្ក អ្នកបើកបររងគ្រោះ ឬករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានដោះស្រាយបញ្ចប់ ភ្លាមៗតាមការឯកភាព នៅកន្លែងកើតហេតុក៏ដោយ , យោងតាមឯកសារ ពីអង្គភាពចុះបញ្ជីយានយន្ត របស់បង្កហេតុ រថយន្ត​ Ford Mustang ស៊េរីទំនើបពាក់ស្លាកលេខភ្នំពេញ​ 2BX-0014 ម្ចាស់កម្មសិទ្ធិករ ឈ្មោះ ជុង សម្បត្តិ អាសយដ្ឋាន ផ្ទះលេខ B26 ផ្លូវលេខ 200 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 

ដោយឡែក រថយន្តម៉ាក DONGFENG FORTHING ផ្លាកលេខ កម្ពុជា – PHTK1688 ម្ចាស់ កម្មសិទ្ធិករ ឈ្មោះ អ៊ុំ សុភ័ក្ត្រ មានអាស័យដ្ឋាន ផ្ទះលេខ ៥៧ ផ្លូវ ២៧១ ភូមិអូរបែកក្អម សង្កាត់ក្អមអូរបែកក្អម ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។ ប៉ុន្តែមិនដឹងថា, ម្ចាស់កម្មសិទ្ធិករ ជាភាគី រងគ្រោះបើកផ្ទាល់ ឬមួយយ៉ាងណា ហើយក៏សូមជូនពរដល់គាត់ ជាអ្នកបានបើកបរ គោរពច្បាប់ចរាចរណ៍ ឡានទំនើបហើយ មានសីលធម៌ ជាពលរដ្ឋដ៏ល្អក្នុងសង្គម ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖