ព័ត៌មានទាន់ហេតុការណ៍៖

ពិរុទ្ធជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមអំណាចតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក​ឧត្តមសេនីយ៍​ត្រី​ លឹម​ ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ ដឹងនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ​ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៤៧៤ ត.ព្រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ របស់លោក​ ចាប​ តុលា​ ចៅក្រមស៊េីបសួរសាលាដំបូងខេត្តបាត់ដំបង​ ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនពិរុទ្ធជនម្នាក់ឈ្មោះ ឃុត​ ឆាត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មានទីលំនៅក្រុមទី១០​ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

នាពេលនេះ សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ ៖ សហការី


ចែករំលែក៖