ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ កក្កដា បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ៣នាក់ ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៤លើក  ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ១លើក កត្តាភ្លើងសញ្ញា ១លើក និងកត្តាអាកាសធាតុ ១លើក ។

សូមបងប្អូនជនរួមជាតិ ទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ គោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ ត្រូវនិយាយថា ថ្ងៃនេះ ថ្ងៃស្អែក គ្មានករណីគ្រោះថ្នាក់ចរាចរណ៍ ៕

ដោយ ៖ សហការី


ចែករំលែក៖