កងទ័ពអាកាសកាណាដាបានរកឃើញកន្លែងធ្លាក់ ប៉ុន្តែអ្នកដំណើរទាំងប្រាំនាក់និងអ្នកបើកយន្តហោះត្រូវបានស្លាប់ដោយគ្រោះថ្នាក់នោះ។
កាលពីថ្ងៃទី ២៩ ខែកក្កដា ប៉ូលិសកាណាដាបាននិយាយថា មនុស្ស ៦ នាក់បានស្លាប់នៅពេលដែលយន្តហោះតូចមួយបានធ្លាក់នៅ Kananaskis នៅតំបន់ភ្នំភាគខាងលិច Calgary ខេត្ត Alberta នៃប្រទេសនេះ។
យន្តហោះដឹកអ្នកដំណើរ ៥នាក់ និងអ្នកបើកយន្តហោះម្នាក់បានចាកចេញពីអាកាសយានដ្ឋាន Springbank ក្បែរទីក្រុង Calgary នៅល្ងាចថ្ងៃទី ២៨ ខែកក្កដា ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុង Salmon Arm របស់ British Columbia ។
យន្តហោះបានបាត់ការទាក់ទងនៅម៉ោងប្រហែល ២១:៣០នាទី ម៉ោងក្នុងស្រុក ថ្ងៃទី ២៨ខែកក្កដា (ម៉ោង ១០:៣០ នាទី ម៉ោងនៅប្រទេសកម្ពុជាថ្ងៃទី២៩ ខែកក្កដា)។
មិនយូរប៉ុន្មាន កងវរសេនាតូចនៃកងទ័ពអាកាសកាណាដា នៅទីក្រុង Winnipeg បានបើកការស្វែងរក។ ដោយមានការគាំទ្រពីក្រុមជួយសង្គ្រោះភ្នំ Alberta Parks ក្រុមទាហានបានរកឃើញកន្លែងធ្លាក់យន្តហោះ និងព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត៕
ដោយ៖ ធីរីណា(រូបថត ៖ CBC)