ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិរុស្ស៉ីម្នាក់បើកបរម៉ូតូបញ្ច្រាសទិសទៅបុកម៉ូតូ១គ្រឿងបណ្ដាលឱ្យរបួសធ្ងន់ស្រាល០២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមប្រភពពីមន្ត្រីនគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា÷ នៅវេលាម៉ោង ១៨ និង២០ នាទីថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចមុខបន្ទាយកងរាជអាវុធហត្ថខេត្តប៉ៃលិន ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន ខេត្តប៉ៃលិន។

សមត្តកិច្ចនគរបាលជំនាញនៃស្នងការ បានបន្តថា÷ករណីគ្រោះថ្នាក់នេះបណ្ដាលឲ្យមានមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល  ម្នាក់ជាជនជាតិរុស្ស៉ីរងរបួសធ្ងន់បាក់ជើងនិងម្នាក់ទៀតជនជាតិខ្មែររងរបួសស្រាល,រីឯម៉ូតូខូចខាតចំនួន២គ្រឿងកម្រិតធ្ងន់ (បុរសទាំង២នាក់មិនបានពាក់មួកសុវត្ថិភាពទេ)។

ទី១-ភាគីបង្កឈ្មោះ កាន់តឿ សាយ៉េ  ជនជាតិរុស្ស៊ី អាយុ ៥៥ឆ្នាំ ភេទប្រុស រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន  បើកបរម៉ូតូ suzuki viva ពណ៌ខ្មៅ ពាក់ផ្លាកលេខ  ភ្នំពេញ1K-9273  ដួលបាក់ជើងឆ្វេង (ក្រោមជង្គង់ មានឈាមហូរតាមមាត់និងដួលបោកក្បាលនឹងថ្មពីក្រោយ) ក្រោយមក ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ទី២-ភាគីរងគ្រោះ ឈ្មោះ ប្រាក់ តឹង ជនជាតិខ្មែរអាយុ ៥១ឆ្នាំ ភេទប្រុស រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនខេត្តប៉ៃលិន បើកបរម៉ូតូឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ ប៉ៃលិន 1A- 9213 របួសស្រាល។

សមត្តកិច្ចនគរបាលជំនាញបានបន្តទៀតថា÷វត្ថុតាងត្រូវបានកម្លាំងជំនាញរបស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តប៉ៃលិនយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖