ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ទឹកជន់លិចផ្លូវគ្រួសក្រហម​ នៅត្រង់ចំណុចមុំបីក្នុងភូមិសាស្រ្តខេត្តព្រះវិហារ នាព្រឹកនេះទឹកចាប់ផ្ដើមស្រកបណ្តើរៗ

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមប្រភពព័ត៍មានពី​ក្រសួងធនធានទឹក និងឧតុនិយមក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា​ ភ្លៀងធ្លាក់មួយយប់ទល់ភ្លឺនៅព្រំដែនថៃ និងព្រំដែនប្រទេសឡាវ ត្រង់ចំណុចមុំបី ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ មានបរិមាណទឹកភ្លៀងប្រហែល ១៥០មម ស្ថិតនៅភូមិសែនរុងរឿងមួយ បណ្តាលឱ្យជន់លិចផ្លូវគ្រួសក្រហមប្រវែង ៤០០ម គិតមកដល់វេលានេះទឹកចាប់ផ្ដើមស្រកបណ្តើរៗវិញហើយ។ 

ក្រសួងធនធានទឹក និងឧតុនិយមក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ​ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា​ យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លមេគង្គ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

* ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ ៤ថ្ងៃ ខាងមុខនេះ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧.៦៥ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦.៧០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩.៩០ម៉ែត្រ។

* ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្ល និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន៕

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម​ មានដូចខាងក្រោម​៖

ដោយ​៖សហការី​


ចែករំលែក៖