ភ្នំពេញ ៖ ជ័យយោ! កម្ពុជាត្រូវបានប្រកាសជាប្រទេសម្ចាស់ផ្ទះសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ។ នេះជាការបញ្ជាក់ពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីបានលើកឡើងថា : ក្រោមការខិតខំប្រឹងប្រែងរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ប្រទេសកម្ពុជាត្រូវបានទទួលជ័យជំនះក្នុងការធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ។
លោករដ្ឋមន្ត្រី បបានសូមអបអរសាទរ កាយឫទ្ធិនារីកម្ពុជា កម្លាំងស្ម័គ្រចិត្តដេីម្បីកុមារី និងយុវតីកម្ពុជា ។
សូមអបអរសាទរ ! កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅកម្ពុជា ឆ្នាំ២០២៦
សូមបញ្ជាក់ថា ៖ តាម Facebook ផ្លូវការសមាគមកាយឫទ្ធិនារីពិភពលោក ដែលទើបផ្សព្វផ្សាយនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ទីបំផុត ! កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី។
គួរជម្រាបថា ភាគីកម្ពុជាបានឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិពិភពលោកលើកទី៣៩ នាឆ្នាំ២០២៦ខាងមុខ។ ការបោះឆ្នោតគឺប្រព្រឹត្តទៅនៅលើទំព័រហ្វេសប៊ុក World Association of Girl Guides and Girl Scouts ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែកក្កដា ឆ្នាំ២០២៣។
ការបោះឆ្នោតនេះធ្វើឡើងក្នុងសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិពិភពលោកនៅប្រទេសស៉ីប (Cyprus) ខណៈប្រតិភូកាយឫទ្ធិកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
នៅក្នុងសន្និបាតនោះក៏មានការបោះឆ្នោតជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្នុងនោះមានប្រទេសចំនួន៣ដែលជាឈរជាបេក្ខភាពក្នុងការបោះឆ្នោតនេះ រួមមាន៖ កម្ពុជា ហ្កាណា និងទុយណេស៊ី ហើយទីបំផុត កម្ពុជាក៏បានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី។
លោកអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល សុឹម ស៊ូយ៉េង បានបញ្ជាក់ថា : សូមអបអរសាទរ ក្រោមការខិតខំប្រឹងប្រែងរបស់បងស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ប្រទេសកម្ពុជាត្រូវបានទទួលជ័យជំនះក្នុងការធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ។
កាយឫទ្ធិនារីកម្ពុជា ! កម្លាំងស្ម័គ្រចិត្តដេីម្បីកុមារី និងយុវតីកម្ពុជា ៕
ដោយ ៖ សហការី