ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា(ឡើងថ្លៃ ៤០០៛) ត្រូវ​លក់តម្លៃ​៤,៥៥០រៀល ខណៈ​ម៉ាស៊ូត(ឡើងថ្លៃ ៤៥០៛) លក់៤,៤៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​សីហា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែសីហា​​​​​​​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(ឡើងថ្លៃ ៤០០៛)ខណៈ​ប្រេងម៉ាស៊ូត  (ឡើងថ្លៃ ៤៥០៛)។ ដូច្នេះ​ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៤៥០រៀលក្នុង១លីត្រ។

​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី១០ ខែសីហា​ ឆ្នាំ​២០២៣ នឹងត្រូវ​លក់ ៤.៨១៨រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៤.៧១៨រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។ 

​សូមជម្រាបថា​ ពាក់ព័ន្ធ​នឹង​បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី​ជួយ​សម្រួល់​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ដដែល នៅក្នុង​១​លីត្រផងដែរ។ 

ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ សម្រាប់​ប្រេងសាំង​ធម្មតា​ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៤.៥៥០រៀល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​​ ៤.៤៥០រៀលនៅដដែល ក្នុង​១​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm៕

ដោយ៖ ស​ តារា​


ចែករំលែក៖