ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២៤ ប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ នឹងត្រូវដំឡើងបន្តទៀតហើយ !

ចែករំលែក៖

ភ្នំពេញ ៖ គម្រោងដំឡើងប្រាក់បៀវត្យជូនមន្ត្រីរាជការ នៅក្នុងឆ្នាំ២០២៤ គឺ :

– តម្លៃឯកតានៃសន្ទស្សន៏បៀវត្សមូលដ្ឋាន ដំឡើងពី ២.៥០០៛ ទៅ ២.៦៣០៛ ក្នុង ១ ឯកតា។ 

– មន្ត្រីស៊ីវិលមានប្រាក់បំណាច់មុខងារពី ១.១៣០.០០០៛ ចុះក្រោម ដំឡើងជូន ២២.៥០០៛ បន្ថែម។ 

– មន្ត្រីស៊ីវិលមានប្រាក់បំណាច់មុខងារពី ១.១៣០.១០០៛ ឡើងទៅ ដំឡើងជូន ២០.០០០៛ បន្ថែម។

-កងកម្លាំងមានប្រាក់បំណាច់មុខងារពី ៩៦០.០០០៛ ចុះក្រោម ដំឡើងជូន ២៥,០០០៛ បន្ថែម។

– កងកម្លាំងមានប្រាក់បំណាច់មុខងារពី ៩៦០.១០០៛ ឡើងទៅ ដំឡើងជូន ២០.០០០៛ បន្ថែម។

– មន្ត្រីជាប់កិច្ចសន្យាដំឡើងពី បន្ថែម ៧១០.០០០៛ ទៅដល់ ៧៧០.០០០៛។ 

សូមបញ្ជាក់ថា : រាជរដ្ឋាភិបាល ក្នុងមួយឆ្នាំមួយឆ្នាំ បានយកចិត្តទុកដាក់ ប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ នឹងត្រូវដំឡើងបន្តបន្ទាប់ ដោយសារតែចំណូលសេដ្ឋកិច្ចរបស់ជាតិ បានកើនឡើង។

សព្វថ្ងៃនេះ ! ប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ គឺទទួលបានខ្ពស់សមរម្យ ដែលអាចជួយដោះស្រាយក្នុងស្ថានភាពគ្រួសារ បានមួយកំរិតធំ ៕

ដោយ ៖ សហការី


ចែករំលែក៖