ព័ត៌មានទាន់ហេតុការណ៍៖

Lionel Messi រកបាន២គ្រាប់ជួយ Inter Miami យកឈ្នះ Orlando City ៣-១

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានបន្តការចាប់ផ្តើមដ៏ល្អរបស់គាត់សម្រាប់ក្រុមនៅអាមេរិក Inter Miami ខណៈដែលគាត់បានស៊ុតបញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ លើក្រុម Orlando City ក្នុងក្របខ័ណ្ឌLeagues Cup កាលពីល្ងាចថ្ងៃពុធ។

គ្រាប់​បាល់​​គ្រាប់​របស់​កីឡាករ​វ័យ៣៦ឆ្នាំរូបនេះ​បាន​ជួយ​ក្រុម​របស់​គាត់​ឈាន​ទៅ​វគ្គ១៦ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត Leagues Cup ក្រុម Inter Miami មិនបានឈ្នះសោះក្នុង១១ប្រកួតមុនពេល Messi មកដល់ ប៉ុន្តែឥឡូវនេះបានឈ្នះការប្រកួតចំនួនចុងក្រោយរបស់ពួកគេជាប់ៗគ្នា។

កីឡាករ Jordi Alba អតីតមិត្តរួមក្រុម Barcelona របស់ Messi បានបង្ហាញខ្លួនជាលើកដំបូងនៅ Miami ដោយចូលជាកីឡាករបម្រុងនៅនាទីទី៦៤ អតីតមិត្តរួមការងារនៅ Camp Nou ម្នាក់ដែរគឺកីឡាករ Sergio Busquets ក៏បានផ្លាស់ទៅក្រុមនេះផងដែរ ខណៈដែលអតីតអ្នកចាត់ការ Barcelona និងអាហ្សង់ទីន លោក Tata Martino ទទួលបន្ទុកបន្ទាប់ពីជំនួសលោក Phil Neville ក្នុងការចាកចេញ។

មិត្តរួមក្រុមរបស់ Messi និងជាអតីតខ្សែការពារ Newcastle កីឡាករ DeAndre Yedlin ជឿថា កីឡាករអាហ្សង់ទីនរូបនេះនឹងបង្ហាញខ្លួនយ៉ាងល្អ សម្រាប់តំបន់ប្រយុទ្ធដែលគួរឲយការភ័យខ្លាចសម្រាប់គូប្រជែង។Yedlin បាននិយាយក្រោយការប្រកួតថា “គាត់គ្រាន់តែផ្តល់ឱ្យអ្នកគ្រប់គ្នានៅជុំវិញគាត់នូវទំនុកចិត្ត។ អ្នកអាចផ្តល់បាល់ឱ្យគាត់ក្នុងស្ថានភាពលំបាក ហើយដឹងថា គាត់នឹងបង្កើតអ្វីមួយចេញពីវា ចំណុចសំខាន់គឺសម្រាប់ក្រុមដែលយើងកំពុងប្រកួតជាមួយ ក្រុមបានងាកមកលេងក្នុងតំបន់ការពារបន្តិច ហើយបន្ទាប់មកផ្តល់ឱ្យយើងនូវកន្លែងបន្ថែមទៀតដើម្បីរកបានគ្រាប់បាល់” ។

ក្រុម Inter Miami ដែលគ្រប់គ្រងដោយលោក David Beckham នឹងប្រកួតជាមួយក្រុម FC Dallas ក្នុងរដ្ឋតិចសាស់នៅថ្ងៃអាទិត្យខាងមុខសម្រាប់កន្លែងមួយក្នុងវគ្គ/ ផ្តាច់ព្រ័ត្រនៃ Leagues Cup ដែលក្រុមធ្លាប់បានបង្ហាញខ្លួនដល់វគ្គនេះកាលពីឆ្នាំ២០១៩ ហើយឃើញក្រុមមកពីសហរដ្ឋអាមេរិកមួយនេះ ប្រកួតជាមួយក្រុមមកពីម៉ិកស៊ិកប្រកួតគ្នាក្នុងទម្រង់ចាញ់ធ្លាក់ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖