ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ឆ្នាំ២០២៣នេះថា ជនសង្ស័យចំនួន៤នាក់ក្នុងចំណោម៥នាក់ដែលសមត្ថកិច្ចនគរបាលបើកការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញានិងបង្រ្កាបកាលពីម្សិលម្ង៉ៃពាក់ព័ន្ធករណីប្លន់រួចនាំគ្នាគេចខ្លួនបាត់អស់នោះ ត្រូវបានលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នហើយ ដោយចោទពីបទលួចមានស្ថានទម្ងន់ទោស និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលពួកគេប្រព្រឹត្តនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
លោកបន្ថែមទៀតថា ជនជាប់ចោទត្រូវបានលោកចៅក្រមចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននោះ ទី១-ឈ្មោះ ខន ពន្លក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ទី២-ឈ្មោះ ឡេង លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២នាក់នេះ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់, ទី៣ -ឈ្មោះ ផន ធីតា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ និងទី៤ -ឈ្មោះ ខា ខាវ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាលាគំរូ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ៕
ដោយ៖ ប៉ឹម ពិន