ភ្នំពេញ ៖ ទើបដឹងថា, លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty ដែលក្រសួងសុខាភិបាល បិទហាង និងដកអាជ្ញាប័ណ្ណ កំពូលមនុស្សផ្គើន ! បង្ហោះលើ facebook ប្រើពាក្យ គ្មានសីលធម៌ ខ្វះការទទួលខុសត្រូវ ចរិកចេតនាបំពាន រហូតដល់លោក ពាក់មី នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានស៊ែរការបង្ហោះនេះ រួចសរសេរថា , ( សង្ឃឹមថាការផុសរបស់ប្អូន មិនមានចេតនា សំដៅមកលេីបង នឹងហ្វេនបងទៅចុះ ✋ បេីរឿងវាចប់ហេីយ ស្ងាត់ទៅ 🚫 ) ។
សូមបញ្ជាក់ថា, គ្រាន់តែលោក ពាក់មី ស៊ែរភ្លាម មានអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អានការសរសេររបស់ លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty ដែលក្រសួងសុខាភិបាល បិទហាង និងដកអាជ្ញាប័ណ្ណ ហើយមន្ត្រីនគរបាលយុត្តិធម៌ កំពុងដំណើរការនីតិវិធី ជាមួយតំណាងអយ្យការនោះ ។ គឺចូល Comments ជាច្រើន ដែលសំដៅធ្វើការ ស្ដីបន្ទោសធ្ងន់ធ្ងរ ទៅលើ លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty ចាត់ទុកថាជាមនុស្ស ខ្វះភាពទទួលខុសត្រូវ ហើយតាំងខ្លួនជាអ្នកចេះដឹងខ្ពង់ខ្ពស់ ។
សូមជម្រាបថា : លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty បានសរសេរនៅលើ facebook របស់ខ្លួនយ៉ាងដូច្នេះថា, សប្បាយចិត្តពេលមានហ្វេនខ្ញុំតិច តែសុទ្ធតែអ្នកមានចំណេះដឹង ចេះវិភាគថ្លឹងថ្លែងដោយប្រើខួរក្បាលដោយមិនយកការស្រលាញ់ ង៉ុបងុលធ្វើអោយបាំងប្រស្រីភ្នែក ដែលមិនយកភ្នែកមិកគិតជំនួសខួរក្បាល ,
លោកបន្តថា, « អរគុណអ្នកទាំងអស់គ្នា ដែលស្រលាញ់ចូលចិត្តខ្ញុំទាំងមិនង៉ុបង៉ុល ចេះវិភាគបែងចែក ស និងខ្មៅ ( ហ្វេនតិច តែហ្វេនខ្ញុំគុណភាព ហ្វេន ខ្ញុំមានចំនេះដឹង ហ្វេនខ្ញុំប្រើខួក្បាលគិត មិនមែនប្រើភ្នែកគិត…»
#ហ្វេនគុណភាព ។
ក្រោយពីសរសេរបែបនេះ ទើបលោក ពាក់មី ប្រើភាសា ស្ងោរសាច់អោយផុយ តែមិនអោយក្តៅទឹក តែគ្រាំបន្តិចគឺសរសេរថា , ( ( សង្ឃឹមថាការផុសរបស់ប្អូន មិនមានចេតនា សំដៅមកលេីបង នឹងហ្វេនបងទៅចុះ ✋ បេីរឿងវាចប់ហេីយ ស្ងាត់ទៅ 🚫 ) ។
សូមបញ្ជាក់ថា, មានចូល Comments រិះគន់ លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty យ៉ាងចាស់ដៃតែម្តង ដូចជាពាក្យថា,
-ធ្វើល្អឡើងអោយភ្ញៀវសង្រ្គោះបន្ទាន់
បាបគឺបាប បុណ្យគឺបុណ្យ សងគ្នាមិនកើតទេ
ធ្វើអោយអតិថិជនមានបញ្ហាត្រូវទទួលខុសត្រូវ។
-ចេញកន្ទុយហើយ ,បងចូលមេីល story គេផង។
-ឌឺសាហាវម៉ង ។
-ខ្វៀនវិញបាត់👍🏻 ។
-មនុស្សប្រភេទស្អី ខ្លួនខុសហើយមិនព្រមទទួលកំហុស 😌។
-រឿងចប់ហើយនៅផុសឌឺដងអីទៀតគេមានខួរគេចេះថ្លឹងថ្លែងហើយ ថាអ្វីល្អ អ្វីមិនល្អ 😊 ទំនួលខុសត្រូវធំបំផុតរបស់មនុស្ស ខុសចេះទទួល👌។
-ពិតជាឆ្នាំងណាគ្របនឹងមែន ខុសហេីយចង់ដៀលគេវិញទៀត 🫢។
-កំពូលក្រឡិចក្រឡុចទាំងប្តីទាំងប្រពន្ធ ។
-មានចេតនាហេីយពូ ហ្វេនគេមានខួរហេីយហ្វេនពូអត់មានខួរទេ លេងសុតតែអត់ខួរ។
-ឌឺដងចំអ្នកកប្លែងចប់ហើយប្រូដឹងតែស្ពៃ។ អ្នកកប្លែងសំបូរវោហាសំបូរពាក្យពេចន៍ណាស់បើបញ្ចប់។ សូមឱ្យចប់ត្រឹមនឹងចុះ ទទួលស្គាល់ធ្វើដំណើរទៅមុខទៀតឮនៅក្មេងតូច។
-អ្នកខួរច្រើនដៀលគេសុទ្ធខ្វះខួរ ចឹងមានន័យថាដៀលតាំងប៉ូលីស ក្រសួងទៀតមើលទៅ 😌។
-ចរិតពួកគាត់គឺចឹងកម្មពារមកតិចៗហើយព្រោះមនុស្សដូចពួកគាត់មានកម្មច្រើនណាស់។
-After លុបផុស After ដកពាក្យបណ្តឹង ។ ខ្ញុំជួបហេីយ អង្វរគ្រប់សព្វដកពាក្យបណ្តឹង ចុងក្រោយប្តឹងអែងវិញ ។ ករណីបងពាក់មី កុំតែបងល្បី បងពូកែ រឿងបងធំទេ គេគេចមិនបាន ទោះមិនទទួលស្គាល់ថាហាងខ្លួនឯងក៏គេចមិនបាន សាកប៉ះអ្នកតូចតាច បេីមិន អោយស្ពៃ ។ ណាគេចង់ទៅទទួលសេវាកម្ម គិតឡេីងវិញ បេីមានបញ្ហាហ៊ាន តតាំង ដូចបងពាក់មីអត់ ? កុំអីគេ មិនទទួលស្គាល់ថាជាកន្លែងរបស់គេទេណា ។
-ខុសហើយអត់ទទួល☺️។
-យីបិះស្លាប់គេទាំងមូលថាគេមានចេតនាធ្វើបាប ចុះអ្នកណាក៏ឆ្គួតម្ល៉េះយកជីវិតមកប្រថុយ ងាប់វិលល្ងាចដូចទៅកំពង់សោមតាមផ្លូវល្បឿនលឿនមែនសួរដូចឆោត😑។
-ចំណេះដឹងច្រើនពេក ដល់ថ្នាក់គ្មានទំនួលខុសត្រូវ ធ្វើបុណ្យលាងបាបមិនជ្រះទេ 😑
#អត់គំនិតគ្រាន់បើជាងមានខួរហើយមិនគិត
Me fan ពូពាក់មី 🤭។
និយាយរួម អ្នកចូល Comments 99% រិះគន់ ខោក លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty ដោយសំដីធ្ងន់ៗណាស់ ។
មជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ កំពុងតែតាមដាន ដោយយកចិត្តទុកដាក់បំផុត តើចំពោះករណី លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty ហាងកែសម្ផស្សរបស់គាត់ ដាក់សារ៉ូមសាច់ស ធ្វើឱ្យអតិថិជនគ្រោះថ្នាក់ ឈានដល់សមត្ថកិច្ចឃាត់ខ្លួន តំណាងអយ្យការឲ្យកសាងសំណុំរឿង ខាងក្រសួងសុខាភិបាលកំពុងកសាងសំណុំរឿងទៅតុលាការ តើករណីនេះ លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty អាចរួចខ្លួននឹងមែនទេ ទើបគាត់សរសេរលើ facebook ប្រៀបដូចជាមនុស្សបំពានច្បាប់ទាំងស្រុង ?
សូមបញ្ជាក់ថា , ក្រសួងសុខាភិបាលបានបិទ និងដកអាជ្ញាប័ណ្ណ របស់ លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty ទាំង១៣ សាខា បន្ទាប់ពីស៊ើបអង្កេត រកឃើញថា បើកធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្រសួងមានវិធានការតឹងតែង ចាត់វិធានការតាមផ្លូវច្បាប់
កសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។
ចាំមើល វាសនា ជើងខ្លាំង លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty អាចរួចពីសំណាញ់ច្បាប់ដែរឬទេ ?
សូមជម្រាបជូនថា, សាខាប្រេនS88 Beauty ដែលក្រសួងសុខាភិបាលបិទ និងដកអាជ្ញាប័ណ្ណមាន 13 សាខា រួមមាន :
× S88 Beauty ស្ថិតនៅផ្ទះលេខ ១១០ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
× S88 Beauty ស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ
× S88 Beauty ស្ថិតនៅផ្ទះលេខ ១២៩B ផ្លូវលេខ ៤៤០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ
× S88 Beauty នៅផ្ទះគ្មានលេខ ផ្លូវលេខ ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
♦ S88 Beauty ស្ថិតនៅផ្ទះលេខ ៣០C ផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
× S88 Beauty ស្ថិតនៅផ្ទះលេខ ១៩A ផ្លូវលេខ១១ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
× S88 Beauty ១ទីតាំងនៅខេត្តព្រះសីហនុ × S88 Beauty ១ទីតាំងនៅខេត្តកំពត
♦ S88 Beauty ១ទីតាំងនៅខេត្តកំពង់ចាម
× S88 Beauty ១ទីតាំងនៅខេត្តសៀមរាប × S88 Beauty ១ទីតាំងនៅខេត្តបាត់ដំបង។
ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត កំពុងបន្តស្រាវជ្រាវរកទីតាំងដទៃទៀត ហើយនឹងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន។
ក្រសួងសុខាភិបាល សូមជម្រាបជូនថា ដើម្បីការពារសុខុមាលភាពប្រជាជនពីគ្រោះថ្នាក់នានាក្នុងការទទួលសវាកម្ម កែសម្ផស្ស និងថែរក្សាសម្ផស្ស ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានលេខ ៥៧៣ អបស/ឱអបស ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដែលណែនាំឱ្យម្ចាស់សេវាកម្មកែសម្ផស្ស និងថែរក្សាសម្ផស្សទាំងអស់ត្រូវមកសុំច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល ដោយគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីរក្សានូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃការផ្តល់សេវាសុខភាព។
លោក ពាក់មី បានលុបការបង្ហោះតាមសំណូមពរ លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty អ្វីដែលសរសេរកន្លងរឿងភរិយាគាត់គ្រោះថ្នាក់សង្គ្រោះបន្ទាន់ ដោយស្នាដៃ ខាងកែសម្ផស្ស ប្រេនS88 Beauty។ ទីបំផុត ! លោក ទេព ពិសិដ្ឋ ម្ចាស់ប្រេនS88 Beauty ចេញមុខមកបង្ហោះ វាយប្រហារប្រជាពលរដ្ឋ ថាគ្មានខួរ ដោយឡែកខ្លួនឯងជាអ្នកចេះដឹង មានខួរ ! ចុះអ្វីដែលខ្លួនបានធ្វើឲ្យអតិថិជនរងគ្រោះ រហូតដល់ចូលសង្គ្រោះបន្ទាន់ តើអ្នកមានឧត្តមគតិ សីលធម៌ វិជ្ជាជីវៈ ឬទេក្នុងករណីទទួលខុសត្រូវ ?
លោក ពាក់មី បង្ហោះទៀតផងដែរថា, ( ខ្ញុំនឹងប្រពន្ធ បានទទួលសំណង ពីម្ចាស់ S88Beauty តាមពាក្យបណ្តឹងរបស់ខ្ញុំហេីយ 🙏 អរគុណបងប្អូនទាំងអស់គ្នាដែលបារម្មណ៍ នឹងជូនពរ ប្រពន្ធខ្ញុំ 🙏) ៕
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”