ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី គម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣

ចែករំលែក៖

ភ្នំពេញ ៖ ទោះបីរាជរដ្ឋាភិបាល នីតិកាលទី៦ ចាស់ ជិតដាច់នាពេលខាងមុខ ប៉ុន្តែការអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនទៅមុខ ដែលជាសមិទ្ធផល ដល់ជនរួមជាតិ។ 

សូមស្វែងយល់បន្ត អំពី គម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ 

– ប្រវែង៖  ៥២,៥៧គីឡូម៉ែត្រ | ក្រុងកំពត-ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)

– លទ្ធផលសម្រេចបាន៖ ៣៣,៧៤% (គិតត្រឹម១៤ កក្កដា ២០២៣)

– បើកការដ្ឋានសាងសង់៖ ៣០ ខែធ្នូ ឆ្នាំ២០២២

– បញ្ចប់ការសាងសង់៖ ឆ្នាំ២០២៦ 

– រយៈពេលសាងសង់៖ ៤០ខែ (ក្នុងគម្រោង)

– សាងសង់ដោយ៖ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) 

– ត្រួតពិនិត្យបច្ចេកទេសដោយ៖ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន

សមិទ្ធផលនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ ជាពិសេសការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕

ដោយ ៖ សិលា


ចែករំលែក៖