ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ឲ្យ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣តទៅ តាមសំណើរបស់សាមីខ្លួន។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ 

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ : 

មាត្រា១ : ដាក់ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម តាមការស្នើសុំរបស់សាមីខ្លួន

ចំពោះប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣៖ 

១- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល ឋានន្តរស័ក្ដិ ឧត្តមចៅក្រមថ្នាក់លេខ១ អាយុ ៧៤ឆ្នាំ

២- ឯកឧត្តម សោម សិរិវឌ្ឍ ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧០ឆ្នាំ

៣- ឯកឧត្តម ទី ណេង ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧៩ឆ្នាំ ។

 មាត្រា២ : ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ 

ដោយ ៖ សិលា


ចែករំលែក៖