ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ វ៉េត វណ្ណី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្លខ្លាញ់ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ចំនួន ០២ដីកា៖
-ដីកាទី១ បង្គាប់អោយចាប់ខ្លួនលេខ ២៥៤ត.ព្រ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់លោក ជា វណ្ណះ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តបាត់ដំបង ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ។
-ដីកាទី២ បញ្ជាឱ្យបង្ខំ និងឃុំខ្លួនលេខ ១៩២ត.ព្រ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ របស់លោក ឃី ឆៃ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិគោក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕
ដោយ៖ សហការី