ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ជាមុខសញ្ញាចោរកម្មឆ្លងខេត្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យោងតាមប្រភពពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃ១៣ខែសីហាឆ្នាំ២០២៣នេះថា,កម្លាំងបានធ្វើការបង្ក្រាបនិងឃាត់ជនសង្ស័យ២នាក់ជាមុខសញ្ញាចោរកម្មជាបន្តបន្ទាប់រួមជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខម៉ូតូផ្សេងៗទៀត។

សមត្ថកិច្ចបញ្ជាក់ថា,ជនសង្ស័យដែលឃាត់បានមានឈ្មោះ នាង ភ័ស្ដ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ(ជាមុខសញ្ញាលួច)និងបក្ខពួកម្នាក់ទៀតឈ្មោះ ឈឺន ទីណា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទី១(ហៅសម្បុកចាប) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ការឃាត់ខ្លួននេះធ្វើឡើងត្រង់ចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី១២ខែសីហាឆ្នាំ២០២៣។

ជនសង្ស័យបានឆ្លើយសារភាពថាម៉ូតូ ដែលខ្លួនកំពុងជិះខាងលើនេះ គឺខ្លួនបានធ្វើសកម្មភាពលួចពីចំណុចមុខផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្រោយវត្តវាលមាស ជិតផ្សារវាលរេញ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ហើយជនសង្ស័យបានសារភាពទៀតថារូបខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ ឈឺន ទីណា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទី១(ហៅសម្បុកចាប) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនសង្ស័យទីពីរគឺធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូនៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រួចចំនួន២លើកផងដែរ។

ប្រភពបានបន្តទៀតថាលើកទី១ជនសង្ស័យធ្វើសកម្មភាពនៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣ ចំណុចផ្សារតាឡាត ឃុំអូរ ស្រុកភ្នំស្រួច លួចបានម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ យកទៅលក់នៅផ្សារវាលរេញ ខេត្តព្រះសីហនុ។

លើកទី២នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៣ចំណុចភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច លួចបានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-6561 លួចយកទៅលក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពបានបន្ថែមទៀតថាវត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖