ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីសណ្តោងត្រាក់ទ័ររបួតគន្លឹះជ្រុលទៅបុកចូលផ្ទះលក់ចាប់ហួយរបួសស្ត្រី២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តបែនដឹកដីមួយគ្រឿងសណ្តោងត្រាក់ទ័រ(អាប៊ុល)ដោយមិនបានដាក់គន្លឹះត្រឹមត្រូវបានរបូតទៅបុកចូលផ្ទះលក់ចាប់ហួយបណ្តាលឱ្យស្ត្រីវ័យចំណាស់ពីរនាក់រងរបួស។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវបេតុងជិតវត្តអង្គត្រកៀត​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តបែនដឹកដីមួយគ្រឿងពណ៌ខៀវ​ ពាក់ស្លាកលេខចង្កូតស្តាំPP-2674 សណ្តោងត្រាក់ទ័រ(អាប៊ុល)ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរបូតគន្លឹះធ្វេីឱ្យត្រាក់ទ័រជ្រុលទៅបុកចូលក្នុងផ្ទះលក់ចាប់ហួយបណ្តាលឱ្យរងការខូចខាតនិងបណ្តាលឱ្យស្ត្រីវ័យចំណាក់ពីរនាក់រងរបួស។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលទៅលេីម្ចាស់ផ្ទះនិងគាគីរថយន្តបង្ក៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖