ព័ត៌មានទាន់ហេតុការណ៍៖

លោក Roberto Mancini លាលែងពីតំណែងជាគ្រូបង្វឹកអ៊ីតាលីបន្ទាប់ពីដឹកនាំបាន៥ឆ្នាំ

ចែករំលែក៖

លោក Roberto Mancini បានលាលែងពីដំណែងជាអ្នកចាត់ការទូទៅរបស់អ៊ីតាលី បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិមួយនេះបានឆ្នាំ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៥៨ឆ្នាំរូបនេះបានចូលដឹកនាំក្រុមបន្ទាប់ពីពួកគេបរាជ័យក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ និងបាននាំឱ្យពួកគេទទួលបានជ័យជម្នះនៅ Euro 2020 ដោយបានផ្តួលក្រុមអង់គ្លេសដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រនៅ Wembley

ក្រុមនេះបានបន្តកំណត់ត្រាពិភពលោក៣៧ប្រកួតមិនដែលចាញ់ ប៉ុន្តែបន្ទាប់មកបានបរាជ័យក្នុងការប្រកួត World Cup ឆ្នាំ២០២២ អ្នកស្នងតំណែងពីអតីតអ្នកចាត់ការក្រុមមេឃខៀវ Manchester City នឹងត្រូវដាក់ឈ្មោះថា “នៅប៉ុន្មានថ្ងៃខាងមុខ”។

សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានប្រកាសថា “សហព័ន្ធបាល់ទាត់អ៊ីតាលីប្រកាសថា ខ្លួនបានកត់សម្គាល់ពីការលាលែងពីតំណែងរបស់ Roberto Mancini ពីតំណែងគ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ីតាលី ដែលបានទទួលកាលពីថ្ងៃសៅរ៍” ។

សហព័ន្ធបាល់ទាត់អ៊ីតាលីបានបញ្ជាក់ថា ដូច្នេះបញ្ចប់ទំព័រដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីតាលី ដែលបានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០១៨ និងបានបញ្ចប់ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League ឆ្នាំ២០២៣ ហើយនៅចន្លោះនោះ ជ័យជម្នះនៅ Euro 2020 ដែលជាជ័យជំនះមួយត្រូវបានកត់ត្រាដោយក្រុមដែលបុគ្គលទាំងអស់បានដឹងពីរបៀបដើម្បីក្លាយជាក្រុមខ្លាំង។

អ៊ីតាលី​ឈរ​លេខ​៣​ក្នុង​ពូល​ជម្រុះ Euro 2024 ដោយ​ចាញ់​អង់គ្លេស​របស់លោក Gareth Southgate ក្នុង​ខែ​មីនា។ ការប្រកួតបន្ទាប់របស់អ៊ីតាលីគឺទល់នឹង North Macedonia នៅថ្ងៃទី ខែកញ្ញា និងអ៊ុយក្រែននៅថ្ងៃទី១២ ខែកញ្ញា។

អតីតខ្សែបម្រើអ៊ីតាលី និង Sampdoria លោក Mancini បានដឹកនាំក្លិបManchester City ឈ្នះជើងឯក Premier League ជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ២០១២។ បន្ថែមពីលើភាពជោគជ័យក្នុងអឺរ៉ូរបស់គាត់ក្នុងខែកក្កដា ឆ្នាំ២០២១ អ៊ីតាលីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខក្នុងពានរង្វាន់ Nations League ក្នុងខែមិថុនា។ គាត់​បាន​រង​សម្ពាធ​បន្ទាប់​ពី​អ៊ីតាលី​បរាជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup Qatar ក្នុង​ខែ​មីនា ឆ្នាំ២០២២ ដោយ​ចាញ់​ក្រុម North Macedonia ក្នុង​វគ្គ Play-off

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖