ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅរដ្ឋហាវ៉ៃ ការលួច ឆក់ ប្លន់បានផ្ទុះឡើង

ចែករំលែក៖

កុបកម្មបានផ្ទុះឡើងរវាងប៉ូលិសនឹងអ្នកស្រុកប្រហែល 100 នាក់ បន្ទាប់ពីអាជ្ញាធរបានបិទផ្លូវទៅកាន់ទីក្រុង Lahaina រដ្ឋ Hawaii។
យោងតាមគេហទំព័រ Business Insider បានឱ្យដឹងថា មនុស្សជាច្រើននៅលើកោះ Maui រដ្ឋ Hawaii សហរដ្ឋអាមេរិក មានការខកចិត្តចំពោះវិធីដែលមេដឹកនាំក្នុងតំបន់គ្រប់គ្រងការឆ្លើយតបជាបន្ទាន់ បន្ទាប់ពីគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរដែលបានឆាបឆេះផ្នែកជាច្រើននៃកោះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៩៣នាក់។
ខណៈពេលដែលក្រុមជួយសង្គ្រោះកំពុងស្វែងរកមធ្យោបាយក្នុងការផ្តល់អាហារ ទឹក និងសម្ភារចាំបាច់។ អ្នកស្រុកមួយចំនួនបានប្រាប់ Business Insider ថា ទំនិញសង្គ្រោះជាច្រើនដែលបានទម្លាក់ពីឧទ្ធម្ភាគចក្រត្រូវបានយកទៅឆ្ងាយនៅទីកន្លែងផ្សេងទៀត ហើយប្រជាជនដែលរងគ្រោះត្រូវតែរកវិធីដោះស្រាយបញ្ហានេះដោយខ្លួនឯង។
លោក Matt Robb ម្ចាស់បារនៅ Lahaina ដែលហៅថា The Dirty Monkey បាននិយាយថា “កន្លែងខ្លះមានប៉ូលីស នៅកន្លែងខ្លះ មានទាហានមួយក្រុមតូចដើម្បីធានាសន្តិសុខ ប៉ុន្តែមិនគ្រប់គ្រាន់ទេ នៅពេលយប់ ស្បៀងអាហារជាច្រើនត្រូវបានលួច » ។
នៅកន្លែងជាច្រើន ការខកចិត្តនិងកំហឹងបានឈានដល់ចំណុចកំពូល។ សារព័ត៌មាន Honolulu Star Register ក្នុងតំបន់បានរាយការណ៍ថា កុបកម្មមួយបានផ្ទុះឡើងរវាងប៉ូលិសនឹងប្រជាជនប្រហែល100 នាក់ បន្ទាប់ពីអាជ្ញាធរបានបិទផ្លូវទៅកាន់ទីក្រុង Lahaina ដែលជាតំបន់រងគ្រោះខ្លាំងបំផុតនៅលើកោះ ដោយរារាំងប្រជាជនឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញដើម្បីប្រមូលរបស់របររបស់ពួកគេ បន្ទាប់ពីភ្លើងឆេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ SCMP


ចែករំលែក៖