ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺរលាកបំពង់ក (tonsilopharyngitis)

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺរលាកបំពង់ក ជាជំងឺមួយដែលកេីតញឹកញាប់ នៅលេីក្មេង។ វាអាចបណ្តាលមកពីបាក់តេរី ឬពួកវីរុស ។

ជំងឺរលាកបំពង់ក មិនបង្ករអេាយប៉ះពាល់ដល់អាយុជីវិតទេ ប៉ុន្តែក្នុងករណីរលាកបំពង់កដេាយពួកបាក់តេរី អាចបង្ករផលវិបាកដល់ការរលាកសន្លាក់ និងបេះដូងជាដេីម។ នេះជាការបញ្ជាក់ពី ក្រុមវេជ្ជបណ្ឌិត កម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ 

តេីមូលហេតុបង្ករអេាយមានជំងឺរលាកបំពង់កមានអ្វីខ្លះ?

មូលហេតុំបង ២ធំៗគឺ:

១. វីរុស: ជំងឺរលាកបំពង់កដេាយពួកវីរុស វាមានរេាគសញ្ញាដូចជំងឺផ្តាស់សាយដែរ ព្រោះវាបង្កដេាយពពួកវីរុសតែមួយ។

២. បាក់តេរី: ជំងឺរលាកបំពង់កដេាយបាក់តេរី ធ្វេីអេាយក្តៅខ្លួន (សូមអានចំនេះដឹងទី១ អំពីការឡេីងកំដៅ) ឈឺក ចង្អេារ ឬក្អួតបេីមេីលទៅក្នុងបំពង់ អាចឃេីញជាពងខ្ទុះ ឬបន្ទះពណ៌ស មានដូចនៅក្នុងរូប។

តេីការធ្វេីរេាគជំងឺរលាកបំពង់ក ដេាយរបៀបណា?

ការពិនិត្យទៅលេីបំពង់ករផ្ទាល់អាចបញ្ជាក់បាន។

ហេីយករណីសង្ស័យថាវាបង្ករអេាយបាក់តេរីអាច យកកំហាកពីបំពង់កទៅពិនិត្យមេរេាគបាន។

តេីឪពុកម្តាយអាចធ្វេីអ្វីខ្លះដេីម្បីជួយកូន?

លេីសពីថ្នាំដែលផ្ដល់អេាយ ឪពុកម្តាយអាចអេាយកូនញ៊ាំ

ចំនីអាហារដែលទន់ ឬជាអាហាររាវ។ 

លេីកទឹកចិត្តក្មេងអេាយផឹកទឹកអេាយច្រេីន ទឹកក្តៅអ៊ុនៗក៏បាន ត្រជាក់ក៏បាន៕

ដោយ ៖ សហការី


ចែករំលែក៖