ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! សមត្ថកិច្ចស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ ! ឃាត់ខ្លួនបានហើយ អ្នកបើកតុកតុក ជម្លើយ !

ចែករំលែក៖

ខេត្តកណ្តាល៖ លោកឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ បានអោយដឹងនៅមុននេះបន្តិច នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា​ ៖​ ជេីងខ្លាំង​បេីក​ Pass App បញ្ច្រាសទិសដៅ​ចរាចរណ៍​ហើយ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ពេល​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ ឃាត់ខ្លួន​បានហើយ​នៅ​ស្រុក​ខ្សាច់កណ្ដាល​ ។  បន្ទាប់ពីសហការជាមួយ នគរបាលស្រុកមុខកំពូល ប្រមាណជាច្រើនម៉ោង ។ 

លោកស្នងការបន្តថា ៖ ពេល​នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​កំពុង​រៀបចំ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​ ដោយហេតុ​ការ​ណ៍នេះ​កេីតឡេីង​នៅ​រាជធានី​ភ្នំពេញ​ ។

កុំខ្លាំងអានួន ជាប់ខ្នោះអានាង សម័យ Facebook សម័យប្រទេសជាតិ គ្រប់គ្រងដោយច្បាប់ មុខគុក នៅតែគុក សមទេបងប្អូន ? ៕ 

ដោយ ៖ សិលា


ចែករំលែក៖