ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យភ្លេីងប្រចណ្ឌ! ប្ដីចាក់ប្រពន្ធរបួសធ្ងន់ធ្ងររហូតដល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

​     ភ្នំពេញ​ ៖​ ពលរដ្ឋរស់នៅជិតខាងបានបង្ហេីបថា​ សង្ស័យថាជាភ្លេីងប្រចណ្ឌ​ ទើបប្ដីអប្រីយចាក់ប្រពន្ធខ្លួនឯងឱ្យរងរបួសធ្ងន់ធ្ងរនិងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​ ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ​នាព្រឹកថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ​២០២៣​នេះ​ ។ 

​     តាមប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា​ ករណីឃាតកម្មខាងលេីនេះ​បានកេីតឡេីងនៅវេលាម៉ោងប្រមាណ១១យប់​ ថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២៣​ នៅក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ខណៈពេលដែលប្ដីបានចាក់ប្រពន្ធឱ្យរងរបួសធ្ងន់ធ្ងរ​រួចហើយក៏នាំយកកូនប្រុសម្នាក់​ អាយុ៦ឆ្នាំ​ទៅជាមួយគេចខ្លួនបាត់ស្រមោល រីឯស្ត្រីរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងដឹកយកទៅសង្គ្រោះនៅមន្ទីរពហុព្យាបាល​ មេឌ​ ១១៥​ ជាប់ផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ទាំងយប់​ តែអកុសលក៏បានស្លាប់បាត់បង់ជីវិត​ ។ 

​    ជនដៃដល់​និងស្ត្រីរងគ្រោះ​ជាជនជាតិវៀតណាមដូចគ្នា​ និងមានកូនប្រុសស្រីពីរនាក់ រស់នៅទីតាំងកេីតហេតុ​ ។ 

​    ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ​បានចុះមកពិនិត្យ​និងធ្វើកោសល្យវិច័យសពស្ត្រីរងគ្រោះដល់មន្ទីរពេទ្យ​ និងធ្វេីការស្រាវជ្រាវរកជនដៃដល់ដែលជាប្ដី​ យកមកផ្ដន្ទាទោសតាមច្បាប់​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖