ព័ត៌មានទាន់ហេតុការណ៍៖

Chelsea សម្រេចលក់ខ្សែបម្រើស្លាប Hakim Ziyech ទៅ Galatasaray

ចែករំលែក៖

Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងលក់ខ្សែបម្រើស្លាប Hakim Ziyech ទៅឱ្យក្លិប Galatasaray កីឡាករអន្តរជាតិម៉ារ៉ុកពេលនេះត្រូវបានគេរំពឹងថា បានទទួលការពិនិត្យសុខភាពរួចរាល់ជាមួយក្លិបទួរគី Super Lig

កីឡាករវ័យ៣០ឆ្នាំរូបនេះធ្លាប់បានធ្លាក់ចេញពីការពេញចិត្តនៅកីឡដ្ឋាន Stamford Bridge ហើយក៏ធ្លាប់បានចាប់អារម្មណ៍ពីក្លិប Paris St-Germain និងក្លិSaudi Pro League, Al Nassr Ziyech បានបង្ហាញខ្លួន១០៧ប្រកួតឱ្យ Chelsea ក្នុងការប្រកួតទាំងអស់ចាប់តាំងពីចូលរួមជាមួយពួកគេក្នុងឆ្នាំ២០២០ ក្នុងតម្លៃ ៣៣.៣លានផោន។

អតីតកីឡាកររបស់ Ajax រូបនេះជាអ្នកជំនួសដែលមិនបានប្រើកំឡុងពេលដែលក្រុមតោខៀវឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំ២០២១ហើយជាសមាជិកដ៏សំខាន់នៃក្រុមម៉ារ៉ុកដែលបានក្លាយជាក្រុមអាហ្វ្រិកដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅកាតាឆ្នាំ២០២២

ទោះបីជាយ៉ាងណាក៏ដោយ គាត់បានក្លាយជាតួរអង្គនៅ Chelsea ចំពេលមានការចំណាយដ៏សំខាន់លើកីឡាករសរុបប្រហែល៩០០លានផោន ចាប់តាំងពីអ្នកវិនិយោគជនជាតិអាមេរិកលោក Todd Boehly និងសម្ព័ន្ធក្រុមហ៊ុន Clearlake របស់គាត់បានចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ២០២២

Ziyech មិនបានចូលរួមក្នុងដំណើរប្រកួតមុនរដូវកាលរបស់ Chelsea នៅសហរដ្ឋអាមេរិកនៅដើមរដូវក្តៅនេះទេ ហើយគាត់ក៏បានអវត្តមានពីក្រុមក្នុងការប្រកួតរបស់ពួកគេផងដែរសម្រាប់ការបញ្ចប់ក្នុងលទ្ធផលស្មើ ជាមួយនឹងក្រុម Liverpool កាលពីចុងសប្តាហ៍ ដោយមិនត្រូវបានផ្តល់ជម្រើសដំបូង សម្រាប់រដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League នោះទេ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖