ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកដឹកនាំថ្មី ត្រូវរែកពន់អម្រែកធ្ងន់ណាស់ដើម្បីប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអម្រែកធ្ងន់ណាស់ដែលអ្នកដឹកនាំថ្មី ត្រូវវែកពន់បន្តពីអ្នកដឹកនាំចាស់ ដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានកិច្ចការមួយចំនួន ដែលអ្នកដឹកនាំថ្មី ត្រូវធ្វើការកែទម្រង់ ហើយទន្ទឹមនោះ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងមន្រ្តីរាជការ បន្តគាំទ្រដល់រាជរដ្ឋាភិបាលថ្មី ដើម្បីរួមចំណែកឱ្យការងារជឿនលឿនទៅមុខ។ 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទាំងទឹកភ្នែកថា, កូនសម្តេចកំសត់ណាស់ ! ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលសភាអនុម័ត ក្លាយជានាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្ងៃនេះស្របតាមរដ្ឋធម្មនុញ្ញ , ហើយសម្ដេចអរគុណចំពោះឧត្តមភរិយា បានចិញ្ចឹមបីបាច់ថែរក្សាកូនបានល្អ ។ ក្នុងនោះសម្ដេចបញ្ជាក់ថា , បណ្ឌិតមិនច្រើនទេ ដែលដូច ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពីព្រោះថា បណ្ឌិតសេដ្ឋកិច្ច បណ្ឌិតនយោបាយ ។ល។ ពិតជាមាន ! ប៉ុន្តែម៉ាណែត , គេមានជំនាញមួយទៀតគឺខាងយោធា , ។ សម្ដេចបានចាត់ទុកថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឲ្យមានការរីកចម្រើន រក្សានូវសមិទ្ធផលដែលមានស្រាប់ និងបន្តអភិវឌ្ឍន៍ ។ សម្ដេចបានលើកឡើងថា , គណៈរដ្ឋមន្ត្រីថ្មីនេះ មិនសំដៅទៅលើកូនអ្នកធំមនុស្សឡើយ សំខាន់ឲ្យតែអ្នកមានសមត្ថភាពចំណេះដឹង ត្រូវតែមានឱកាស ជាក់ស្តែង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្មី ជាកូនកសិករ ដូច្នេះ គាត់មានសមត្ថភាពក្នុងការដឹកនាំ ដោយសារគាត់មានចំណេះដឹង ។ 

សម្ដេចតេជោហ៊ុនសែនបានចាត់ទុកថា, សម្ដេចសប្បាយចិត្តពេកទៅហើយ ដែលកូនរបស់សម្ដេចអាចធ្វើបាន ហើយជាកូនដែលល្អបំផុត ខិតខំរៀនសូត្រ ហើយក៏ជាកូនកំសត់ជាងគេផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖