ព័ត៌មានទាន់ហេតុការណ៍៖

យានអវកាសឥណ្ឌាត្រៀមចុះចតនៅឋានព្រះចន្ទ ជាប្រវត្តិសាស្ត្រ

ចែករំលែក៖

យានអវកាសChandrayaan-3 របស់ឥណ្ឌា កំពុងហោះហើរនៅជិតព្រះចន្ទ ដោយព្យាយាមចុះចតជាប្រវត្តិសាស្ត្រ ហើយបានបញ្ជូនរូបភាពយ៉ាងស្រស់ស្អាតពីឋានព្រះចន្ទមកកាន់ភពផែនដី។
ក្រុមស្រាវជ្រាវអវកាសឥណ្ឌា (ISR) នៅថ្ងៃទី ២២ខែសីហា បានបញ្ជាក់ថា យានអវកាស Chandrayaan-3 កំពុងហោះហើរទៅតាមគោលដៅ មិនមានអ្វីខុសប្រក្រតីនោះឡើយ។ យាននេះនឹងចុះចតនៅលើផ្ទះព្រះចន្ទនៅវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី ២៣ខែសីហា (ត្រូវនឹងម៉ោង ១៩និង១៥នាទីម៉ោងនៅប្រទេសកម្ពុជា)។
ការចុះចតទៅលើផ្ទៃព្រះចន្ទនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ដែលមានការសិក្សាស្រាវជ្រាវតិចតួចប៉ុណ្ណោះ។ បើជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសដំបូងគេ ដែលបានយកយានទៅដល់តំបន់នោះ ហើយនឹងជាប្រទេសទី៤ ដែលបានចុះចតយានដោយសុវត្ថិភាពលើផ្ទៃព្រះចន្ទ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន។
កិច្ចប្រឹងប្រែងកន្លងមករបស់ឥណ្ឌា ដើម្បីចុះចតយានលើផ្ទៃព្រះចន្ទ ធ្លាប់បានទទួលបរាជ័យកាលពីឆ្នាំ២០១៩ ខណៈកាលពីប៉ុន្មានថ្ងៃមុននេះ រុស្ស៉ីក៏ទើបតែទទួលបរាជ័យផងដែរ ក្នុងការប៉ុនប៉ងចុះចតយានរ៉ូបូតទៅលើទីនោះ ដោយវាគឺជាបេសកកម្មឋានព្រះចន្ទលើកទីមួយសម្រាប់ទីក្រុងមូស្គូ គិតក្នុងរយៈពេលប្រមាណជិត៥០ឆ្នាំ៕ ដោយ៖ ធីរីណា

រូប​ថត​៖ baotintuc.vn


ចែករំលែក៖