ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនចំនួន ៩៧នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៩៧នាក់ (ស្រី ១១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៩៧នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១៨នាក់ (ស្រី ៦នាក់)។​ ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៣៤នាក់ (ស្រី ២នាក់)។​ ដាំដុះ ១ករណី ឃាត់ ០នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ១៣ករណី ឃាត់ ៤៥នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៦៨០២៧,៨៥ក្រាម និង៨កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ៥០៩៥៩,២៩ក្រាម។កញ្ឆា ស្មេីនិង​ ៣២៤៩ដើម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប​ ក្នុងនោះ​កម្លាំង​នគរបាលជាតិ​ ១២អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៩នាក់ ស្រី ១នាក់ ចាប់យក Ice ៦៧៨៦៨,១៩ក្រាម និង Ke ៥០៩៥៩,២០ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៨០ក្រាម។

*៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៧,២២ក្រាម។

*៤ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ចាប់យក Ice ១២,១៩ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៥ក្រាម។

*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យក Ice ១៩,២៦ក្រាម។

*៨ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៩ / ព្រៃវែង៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,១៧ក្រាម។

*១០ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់ ស្រី ២នាក់ ចាប់យក Ice ១,៦៤ក្រាម។

*១១ / តាកែវ៖ ដាំដុះ ១ករណី ឃាត់ ០នាក់ ចាប់យកកញ្ឆា ៣២៤៩ដើម។

*១២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៦កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កណ្តាល៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ១៤,៥៨ក្រាម។

*២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ ចាប់យក Ice ៩១,៧៥ក្រាម៕

ដោយ៖ សហការី​(រូបថត៖ ឯកសារ)


ចែករំលែក៖