ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បុរសជនជាតិស្វីសម្នាក់​ធ្លាក់ពីលើអគារកម្ពស់២៤ជាន់​ នៃអគារខុនដូយ៉ហោ” PENINSULA ” ស្លាប់នៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិស្វីសម្នាក់​បានធ្លាក់ពីលើអគារកម្ពស់២៤ជាន់​មកក្រោមបណ្តាលឱ្យបែកសាច់ជាបំណែកស្លាប់នៅនឹងកន្លែងកើតហេតុ​ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចអគារ​ខុនដូយីហោ” PENINSULA “តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    តាមការបញ្ជាក់ពី​មន្រ្តី​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​បានឱ្យដឹងនៅរសៀលថ្ងៃទី២៤​ ខែសីហា​នេះថា​ ករណីនេះ​គឺជាករណីធ្វើអត្តឃាតលោតពីលើអគារខុនដូសម្លាប់ខ្លួនឯង។ ជនរងគ្រោះមានឈ្មោះ Kalt Christian Philipp ភេទប្រុស ជនជាតិស្វីស អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X5164733 ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកេីតហេតុ​បានឱ្យដឹងថា​ មុនពេលកើតហេតុ​រូបគាត់បានឈរលេងនៅមុខការាសសាំង​ TOTAL ជាប់នឹងកន្លែងកើតហេតុ លុះមួយសន្ទុះក្រោយមករូបគាត់បានឮសូរសំឡេងធ្លាក់មកពីលើអគារកើតហេតុលាន់យ៉ាងខ្លាំង ហើយរូបគាត់ស្មានតែមានគេទម្លាក់អីវ៉ាន់មកពីលើអគារខុនដូនោះ។ ក្រោយមកក៏មានសន្តិសុខប្រចាំការនៅទីនោះរត់មកប្រាប់ថាមានមនុស្សធ្លាក់ពីលើអគារ រួចក៏នាំគ្នាទៅមើលស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខ ពេលនោះដែរពួកគាត់ក៏នាំគ្នាប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ជ្រោយចង្វាឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

   ក្រោយបានទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ហា Hotline117 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ភ្លាមៗកម្លាំងជំនាញមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ។ ឆ្លងតាមការពិនិត្យរបស់កម្លាំងបច្ចេកទេស កោសលវិច័យរាជធានីភ្នំពេញ និងការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្តិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសលវិច័យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សពពិតជាបានធ្វើអត្តឃាតលោតពីលើអគារខុនដូសម្លាប់ខ្លួនពិតប្រាកដមែន ។ 

    គួរបញ្ជាក់ថា​ ករណីនេះមជ្ឈមណ្ឌលប្រចាំបញ្ហា បានទទួលរបាយការណ៍ឆ្លើយតបពីប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វានៅវេលាម៉ោង១១:៣១ នាទី ថ្ងៃ-ខែ-ឆ្នាំដដែល៕

ដោយ​៖សហការី​


ចែករំលែក៖