ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៥ សីហា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៨នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៨នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ៣៨នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ១២ករណី ឃាត់ ២៦នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៦៣,០៩ក្រាម និង ២កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់ ចាប់យក Ice ៧,១៩ក្រាម។

*២ / បាត់ដំបង៖ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ១១,៤១ក្រាម។

*៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦៦,៦៤ក្រាម។

*៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៥៦,៨០ក្រាម។

*៧ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៨ក្រាម។

*៨ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៥០ក្រាម។

*៩ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤,៣២ក្រាម។

*១០ / មណ្ឌលគីរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*១១ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១២នាក់ ចាប់យក Ice ១០,៧២ក្រាម។

*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,៦៣ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖