ក្លិបយក្សរបស់អ៊ីតាលី Inter Milan បានចុះហត្ថលេខាយកខ្សែការពារសញ្ជាតិបារាំង Benjamin Pavard ពីក្លិប Bayern Munich ដែលក្លិបទាំងពីរបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
មិនមានព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុត្រូវបានបង្ហាញទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា កីឡាករវ័យ២៧ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមរបស់លោក Simone Inzaghi ក្នុងតម្លៃប្រហែល៣២លានអឺរ៉ូ (៣៤.៩៤លានដុល្លារ) ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ។
Pavard ដែលបានចូលរួមជាមួយ Bayern Munich ពី VfB Stuttgart ក្នុងឆ្នាំ២០១៩ បានជួយក្រុមឈ្នះជើងឯក Bundesliga ៤ដង។ គាត់ក៏បានជួយក្រុមឈ្នះ World Cup 2018 ជាមួយក្រុមជម្រើសជាតិបារាំងនៅរុស្ស៊ីផងដែរ។
Inter Milan បានចាប់ផ្តើមរដូវកាល Serie A របស់ពួកគេយ៉ាងគួរឱ្យចាប់អារម្មណ៍ ដោយឈ្នះការប្រកួត២លើកដំបូងរបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយលោក Inzaghi បាននិយាយថា គាត់ស្ថិតនៅក្នុងទីផ្សារសម្រាប់ខ្សែការពារដែលមានបទពិសោធន៍បន្ទាប់ពីការចាកចេញរបស់ Milan Skriniar ទៅ Paris St Germain ។
ការប្រកួតនៅក្របខ័ណ្ឌកំពូលអ៊ីតាលី ក្រុម Inter Milan ត្រូវទទួលភ្ញៀវ Fiorentina នៅ Serie A នៅថ្ងៃអាទិត្យនេះ ដែលជាការប្រកួតសម្រាប់សប្តាហ៍ទី៣ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)