ខេត្តព្រៃវែង ៖ លោក វង្ស ពិសេន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សស្រុកពារាំងប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកពារាំង ខេត្តព្រៃវែង ដោយមានការចូលរួមពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក ប្រធានក្រុមប្រឹក្សាឃុំ និងប្រធានគណបក្សឃុំមួយចំនួនទៀត។
លោកវង្ស ពិសេន ប្រធានក្រុមការងារ បានថ្លែងការកោតសរសើរដល់ក្រុមការងារគណបក្ស និងមន្ត្រីគណបក្សមូលដ្ឋានគ្រប់ថ្នាក់ដែលបានប្រឹងប្រែងអនុវត្តការងារកន្លងមក និងបានក្រើនរំលឹកដល់ក្រុមការងារគណបក្សបន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ និងធ្វើតែអំពើល្អជាមួយប្រជាពលរដ្ឋ៕
ដោយ៖ ស សម