ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមបើកបរឱ្យប្រុងប្រយ័ត្នគោរពសិទ្ធអ្នកដទៃ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ១៤នាក់ និងស្រាល ៥៦នាក់ ។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៧២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៤លើក មាន កត្តាល្បឿន ៣លើក និងប្រជែងគ្រោះថ្នាក់ ១លើក។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី១ ខែកញ្ញាម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ១០នាក់ និងស្រាល ៦នាក់ ។ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៤លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ២លើក ប្រជែងគ្រោះថ្នាក់ ២លើក បត់គ្រោះថ្នាក់ ១លើក កត្តាយាន ៣លើក និងកត្តាអាកាសធាតុ ៣លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕
ដោយ៖ សហការី