ព័ត៌មានទាន់ហេតុការណ៍៖

បណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជា​មេ​ដឹក​នាំ​កំពូល​វ័យ​ក្មេង​ជាង​គេ ក្នុង​ជំនួប​កំពូល​អាស៊ាន សប្តាហ៍​ក្រោយ…

ចែករំលែក៖

ភ្នំពេញ ៖ បណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជា​មេ​ដឹក​នាំ​កំពូល​វ័យ​ក្មេង​ជាង​គេ ក្នុង​ជំនួប​កំពូល​អាស៊ាន សប្តាហ៍​ក្រោយ… ។ នេះជាអត្ថបទលើកឡើងដោយ ហ្សង់-ហ្វ្រង់ស័រ តាន់(រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ)

*ជាភាសាខ្មែរនិងអង់គ្លេស/In Khmer and English ។ 

លោកបាន សរសេរថា ៖ បណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជា​មេ​ដឹក​នាំ​កំពូល​វ័យ​ក្មេង​ជាង​គេ ក្នុង​ជំនួប​កំពូល​អាស៊ាន សប្តាហ៍​ក្រោយ…

 

១. ថ្ងៃ​ចន្ទ​ទី​៤​កញ្ញា​សប្តាហ៍​ក្រោយ នាយករដ្ឋ​មន្ត្រី​កម្ពុជា ឯកឧត្តម​កិត្តិទេសា ភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ទៅ​ឥណ្ឌូណេស៊ី ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន, ជំនួប​កំពូល​អាស៊ាន​បូក និង ជំនួប​កំពូល​អាស៊ី​បូព៌ា។ សម្រាប់​កម្ពុជា​ដែល​ជា​សមាជិក​របស់​អាស៊ាន​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ជំនួប​កំពូល​ទាំង​អស់​នេះ ជា បន្តុំ​ព្រឹត្តិការណ៍​តំបន់​សំខាន់​ជាង​គេ​បង្អស់​ប្រចាំ​ឆ្នាំ។ 

២. សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញ ទាំងនេះ​គឺ​ជា​ឱកាស​មួយ​ពោរ​ពេញ​ទៅ​ដោយ​និមិត្តរូប​នយោបាយ។ ម្យ៉ាង ពីព្រោះ ជា​លើក​ទី​មួយ​បង្អស់​ហើយ ដែល​ឯកឧត្តមបណ្ឌិត, ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជាតាំង​ពី​ថ្ងៃ​ទី​២២​សីហា​មក​ម្ល៉េះ, នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការលើ​ឆាក​អន្តរ​ជាតិ។ ម្យ៉ាង​ទៀត ពីព្រោះ​នៅ​ថ្ងៃ​ទី​៥​កញ្ញា​ខាង​មុខ​នេះ នៅ​ទីក្រុង​ហ្សាការតា ឯកឧត្តមបណ្ឌិត នឹង​មាន​ឈ្មោះ​ជា​មេ​ដឹក​នាំ​កំពូល​ក្មេង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល​បច្ចុប្បន្នទាំង​១០​រូប​របស់​អាស៊ាន។ ម្យ៉ាង​ចុង​ក្រោយ ពីព្រោះ​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​កញ្ញា ក្នុង​រយៈ​ពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ នៅ​ទីក្រុង​ហ្សាការតាដដែល, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង​ឃើញ, នឹង​ចាប់​ដៃ, នឹង​ជួប​ជា​ផ្លូវការ​ឬ​ក្រៅ​ផ្លូវ​ការ, ប្រមុខ​រដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​ឬ​ក៏​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ចំនួន​១៧​នាក់​យ៉ាង​តិច ដែល​មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េ​ខាង​ត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និង នូវែល​សេឡង់។

៣. ប្រជាជាតិ​កម្ពុជា​ទាំង​មូល​គួរ​តែ​និង​ត្រូវ​តែ​មាន​មោទនភាព ពីព្រោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ត្រៀម​រួច​រាល់​អស់​ហើយ ទាំង​កម្លាំង​ប្រាជ្ញា ទាំង​កម្លាំង​កាយ និង ទាំង​កម្លាំង​ចិត្ត ដើម្បី​ការពារ​ឧត្តម​ប្រយោជន៍​ជាតិ​យើង​នៅ​ចំពោះមុខ​សមាជិក​អាស៊ាន​៩​ដទៃ​ផ្សេង​ទៀត និង​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​រួម​របស់​អាស៊ាន​នៅ​ចំពោះមុខ​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន។ បញ្ហា​តំបន់ និងបញ្ហា​អន្តរជាតិ​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​វ័យ​ក្មេង​របស់​យើង ត្រូវ​ចូល​រួម​ដោះ​ស្រាយ មាន​ច្រើន​ណាស់, ជា​អាទិ៍ វិបត្តិ​រ៉ាំរ៉ៃ​នៅ​មីយ៉ាន់ម៉ា, ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​កំពូល​មហា​អំណាច​ពិភពលោក និង រវាង​មហា​អំណាច​តំបន់ នៅ​ក្នុង​លំហ​នៃ​ដែន​អាស៊ី-ប៉ាស៊ីហ្វិក, និង​ជា​ពិសេស វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​និង​កំពុង​បន្ត​ជះ​ផល​អវិជ្ជមាន​មក​លើ​ជាតិ​មាតុ​ភូមិ​យើង។

៤. ឯកឧត្តម​កិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត មាន​សមត្ថភាព​ហួស​ពី​គ្រប់​គ្រាន់ និង មាន​ឆន្ទៈ​មោះ​មុត​ខ្លាំង​ណាស់ ដើម្បី​លើក​តម្កើង​មុខ​មាត់​កិត្តិយស​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅ​លើ​ឆាក​អន្តរ​ជាតិ។ ម្ល៉ោះ​ហើយ ប្រជាជាតិ​កម្ពុជា​ទាំង​មូល​គួរ​តែ​និង​ត្រូវ​តែ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ នៅ​ពី​ក្រោយ​មេ​ដឹក​នាំ​ប្រកប​ដោយ​ថាមពល​របស់​យើង​រូប​នេះ ដែល​អាស៊ាន​និង​ពិភពលោក នឹង​សម្លឹង​មើល​ហើយ​វាយ​តម្លៃ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី សប្តាហ៍​ក្រោយ​នេះ៕

 

————————————

Dr. Hun Manet – the Youngest Top Leader in Next Week’s ASEAN Summit

 On Monday, 04 September 2023, H.E. Kitti Tesaphibal Dr. Hun Manet will go to Indonesia to attend the ASEAN Summit, ASEAN Plus Summit, and East Asia Summit. For Cambodia, which has been an ASEAN Member State since 1999, these summits are some of the most important annual events. For the new Head of Government of Cambodia, they represent a great political opportunity for several reasons.

First, this is the first time that H.E. Dr. Hun Manet will officially be on the international stage in his full capacity as the new Prime Minister of Cambodia – which he has been since 22 August 2023.

Second, H.E. Dr. Hun Manet will be the youngest attendee among the Heads of State/Government of the 10 ASEAN Member States on 05 September in Jakarta, Indonesia.

Last but not least, from 05 to 07 September, during these two days in Jakarta, H.E. Dr. Hun Manet will shake hands with, and officially and unofficially meet at least 17 Heads of State/Government and Senior Leaders from Southeast Asian countries, China, Japan, South Korea, India, the United States of America, Russia, Australia, and New Zealand.

 The Cambodian nation can be proud, as H.E. Kitti Tesaphibal Dr. Hun Manet is well prepared to maintain our national core interests before the other nine ASEAN Member States, and to defend ASEAN’s collective interests before the ASEAN Dialogue Partner countries. Our young Head of Government will be attending to address numerous regional and international issues. These include the Myanmar crisis, the regional and global power competition in the Asia Pacific, and the global economic crisis which has negatively impacted our country.

 H.E. Kitti Tesaphibal Dr. Hun Manet is more than capable and strongly committed to promoting the image and reputation of the Kingdom of Cambodia on the international stage. Thus, our Cambodian nation must be united to stand by our highly esteemed and energetic leader, whom ASEAN and the world will meet and evaluate next week in Jakarta, Indonesia. ៕

ដោយ ៖ សហការី


ចែករំលែក៖