ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជក្រឹត្យ ស្តីពី គោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជក្រឹត្យ ស្តីពី គោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ : ព្រះរាជក្រឹត្យនេះ កំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងបែបបទសម្រាប់ការតែងតាំងទីប្រឹក្សា និង ជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ក្នុងគោលបំណងពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅ លើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជា លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា និងជំនួយការនៅក្នុងអង្គការនីតិប្រតិបត្តិ។

ព្រះរាជក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះទីប្រឹក្សា និងជំនួយការទាំងអស់នៅក្នុងអង្គការ នីតិប្រតិបត្តិ លើកលែងតែទីប្រឹក្សា និងជំនួយការរបស់ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ ឬយន្តការនានា របស់រាជរដ្ឋាភិបាល ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ព្រះរាជក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

សូមអាន ព្រះរាជក្រឹត្យ ស្តីពី គោលការណ៍សម្រាប់ការតែងតាំង ទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ទាំងស្រុងដូចខាងក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖