ប្រទេសឥណ្ឌូនេស៊ី៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr. ) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ កញ្ញា ២០២៣នេះ។
គួរជម្រាបជូនថា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើជួបពិភាក្សាការងារជាមួយ លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានធិបតីសហរដ្ឋអាមេរិក និងជួបថ្នាក់ដឹកនាំកំពូល!ៗជាច្រើនទៀតផងដែរ៕

ដោយ៖ សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច