ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​អង់គ្លេស​៣​នាក់ និង​៧​នាក់​មក​ពី Manchester City មានក្នុងបញ្ជី​សម្រាំងពាន Ballon d’Or ២០២៣

ចែករំលែក៖

កីឡាករ Jude Bellingham របស់អង់គ្លេស, Bukayo Saka និង Harry Kane និងកីឡាករ Manchester City ចំនួន៧រូបទៀត ស្ថិតក្នុងបញ្ជីជ្រើសរើសកីឡាករទាំង៣០នាក់សម្រាប់ម្ចាស់ពាន Ballon d’Or ឆ្នាំ២០២៣។ Erling Haaland របស់ Man City គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ១២នាក់ដែលត្រូវបានជម្រើសរើសក្នុងក្របខ័ណ្ឌ Premier League ។

វីរបុរសអាហ្សង់ទីន Lionel Messi គឺជាអ្នកដែលមានក្នុងបញ្ជីឈ្មោះគ្រប់ពេល និងបន្តកំណត់ត្រារបស់គាត់រហូតដល់៨ Ballons d’Or បន្ទាប់ពីជួយក្រុមឈ្នះ World Cup។ ខ្សែបម្រើ Bellingham និងខ្សែប្រយុទ្ធ Kane ទាំង២បានផ្លាស់ប្តូរក្លិបនៅរដូវក្តៅនេះទៅកាន់ Real Madrid និង Bayern Munich។

Manchester City ដែលឈ្នះពានទាំង៣ត្រូវបានតំណាងដោយអ្នកស៊ុតបញ្ចូលទីបំបែកកំណត់ត្រា Haaland, Kevin de Bruyne, Ruben Dias, ម្ចាស់ជើងឯក World Cup កីឡាករ Julian Alvarez, Bernardo Silva, Rodri និង Josko Gvardiol។ ខ្សែការពារក្រូអាត Gvardiol មិនបាននៅ Man City កាលពីរដូវកាលមុន ប៉ុន្តែ Ilkay Gundogan ឥឡូវនេះនៅ Barcelona ហើយគាត់ក៏បានជាប់ក្នុងបញ្ជីសម្រាំងផងដែរ។

បេក្ខភាព Premier League ផ្សេងទៀតគឺ Saka របស់ Arsenal និង Martin Odegaard ខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah អ្នកចាំទី Andre Onana របស់ក្រុម Manchester United និងអ្នកចាំទី Emiliano Martinez របស់ Aston Villa។

មានកីឡាករ២នាក់ដែលបានចាកចេញពីក្លិបនៅអឺរ៉ុបនៅរដូវក្តៅនេះ Messi ដែលបានចូលរួមជាមួយ Inter Miami ពី Paris St-Germain និងម្ចាស់បច្ចុប្បន្ន Karim Benzema ដែលបានចាកចេញពី Real Madrid ទៅ Al-Ittihad។ ម្ចាស់ពាន៥សម័យកាល Cristiano Ronaldo ដែលលេងឱ្យ Al-Nassr មិនមានឈ្មោះសម្រាំងជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៣។

Bellingham ដែលបានចូលរួមជាមួយ Real Madrid ពី Borussia Dortmund នៅរដូវក្តៅនេះ គឺជាបេក្ខភាពម្នាក់ក្នុងចំណោម១០នាក់សម្រាប់ពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតគឺពានរង្វាន់ Kopa Trophy។ខ្សែប្រយុទ្ធថ្មីរបស់ Manchester United កីឡាករ Rasmus Hojlund ក៏មានឈ្មោះផងដែរ។ កីឡាករ Aaron Ramsdale របស់ Arsenal និងអង់គ្លេស គឺជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទី៤នាក់ក្នុងក្របខ័ណ្ឌ Premier League ក្នុងបញ្ជីសម្រាំង១០នាក់សម្រាប់ពានរង្វាន់ Yashin Trophy សម្រាប់អ្នកចាំទីល្អបំផុតរបស់ពិភពលោក ខណៈ Onana, Ederson របស់ Manchester City និង Martinez របស់ Aston Villa ដែលជាអ្នកជួយអាហ្សង់ទីនឈ្នះ World Cup ក៏ជាបេក្ខជនផងដែរ។

ទាំងនេះគឺជាបញ្ជីបេក្ខភាពដែលកំពុងប្រជែងឈ្នះពាន Ballon d’Or៖

Josko Gvardiol (Manchester City, ក្រូអាត)

Jamal Musiala (Bayern Munich, អាល្លឺម៉ង់)

Andre Onana (Manchester United, កាមេរូន)

Karim Benzema (Al-Ittihad, បារាំង)

Mohamed Salah (Liverpool, អេហ្ស៊ីប)

Bukayo Saka (Arsenal, អង់គ្លេស)

Kevin de Bruyne (Manchester City, បែលហ្ស៊ិក)

Jude Bellingham (Real Madrid, អង់គ្លេស)

Randal Kolo Muani (Paris St-Germain, បារាំង)

Bernardo Silva (Manchester City, ព័រទុយហ្គាល់)

Khvicha Kvaratskhelia (Napoli, ហ្សកហ្ស៊ី)

Nicolo Barella (Inter Milan, អ៊ីតាលី)

Emiliano Martinez (Aston Villa, អាហ្សង់ទីន)

Ruben Dias (Manchester City, ព័រទុយហ្គាល់)

Erling Haaland (Manchester City, ន័រវេស)

Martin Odegaard (Arsenal, ន័រវេស)

Ilkay Gundogan (Barcelona, ​​អាល្លឺម៉ង់)

Yassine Bounou (Sevilla, ម៉ារ៉ុក)

Julian Alvarez (Manchester City, អាហ្សង់ទីន)

Vinicius Jr (Real Madrid, ប្រេស៊ីល)

Rodri (Manchester City, អេស្ប៉ាញ)

Antoine Griezmann (Atletico Madrid, បារាំង)

Lionel Messi (Inter Miami, អាហ្សង់ទីន)

Lautaro Martinez (Inter Milan, អាហ្សង់ទីន)

Robert Lewandowski (Barcelona, ​​ប៉ូឡូញ)

Kim Min-jae (Bayern Munich, កូរ៉េខាងត្បូង)

Luka Modric (Real Madrid, ក្រូអាត)

Kylian Mbappe (Paris St-Germain ប្រទេសបារាំង)

Harry Kane (Bayern Munich, អង់គ្លេស)

Victor Osimhen (Napoli, នីហ្សេរីយ៉ា) ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖