ព័ត៌មានទាន់ហេតុការណ៍៖

ស្នេហាត្រីកោណក្មេងទំនើងចំនួន៩នាក់ត្រូវនគរបាលឃាត់ខ្លួនសួរនាំ ខណៈដេញកាប់គ្នារងរបួសធ្ងន់របួសស្រាលនៅក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្នេហាត្រីកោណបណ្ដាលឲ្យក្រុមក្មេងទំនើង១ក្រុមចូលទៅកាប់កម្មករស្រាក្រឡុកនៅកន្លែងលក់រងរបួសត្រូវនគរបាលឃាត់ខ្លួនទៅសួរនាំចំនួន៩នាក់នៅថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៣នេះ។

 សមត្ថកិច្ចប្រាប់ថាកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានក្រុមក្មេងទំនើងមួយក្រុមចូលកាប់កម្មករហាងស្រាក្រឡុកធ្វើឲ្យមានរបួសស្រាលចំនួន២នាក់ ។

 សមត្ថកិច្ចប្រាប់ថាបន្ទាប់ពីសាកសួរម្ចាស់ហាងស្រាក្រឡុកបានប្រាប់ថាៈ មុនកើតហេតុកម្មកររបស់គាត់ម្នាក់ជិះម៉ូតូមកហាងរបស់ខ្លួនវិញ ឈប់ម៉ូតូមិនទាន់ផងមានក្រុមក្មេងទំនើង១ក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់ប្រដាប់ដោយកាំបិតកាន់គ្រប់ដៃបានសម្រុកចូលកាប់ទៅលើកម្មកររបស់គាត់(ម្ចាស់ហាង)នៅក្នុងស្ថានការនោះដែរបានតបតគ្នាទៅវិញទៅមក អ្នកជិតខាងឃើញទ្រាំមិនបានក៏នាំគ្នាជួយ តែក្នុងស្ថានការនោះដែរធ្វើឲ្យកម្មកររបស់គាត់ម្នាក់រងរបួសស្រាលចំក្បាលនិងស្មារួមទាំងខូចខាតទ្រព្យសម្បត្តិជាច្រើនរួចក្រុមក្មេងបង្កបានជិះម៉ូតូគេចខ្លួនអស់។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយមានករណីក្មេងទំនើង១ក្រុមទៅកាប់កម្មករស្រាក្រឡុកហើយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះអន្តរាគមន៍ភ្លាមៗបានឃាត់ខ្លួនចំនួន៩នាក់ក្នុងនោះមានរបួស២នាក់ ។

លោកអធិការបន្តថាក្រុមក្មេងទំនើងដែលបង្កចំនួន៤នាក់របួសម្នាក់និងមានកាំបិត២ដើមដែលក្រុមបម្រើការក្នុងហាងបបរ.សផ្លូវលេខ២និងក្រុមខាងរងគ្រោះចំនួន៥នាក់របួសម្នាក់ជាអ្នកបម្រើការនៅហាងស្រាក្រឡុក។

លោកបានបញ្ជាក់ថា៖នៅពេលកម្លាំងកំពុងសាកសួរតាមចម្លើយសារភាពពីជនបង្កគឺបណ្តាលមកពីជនរងគ្រោះម្ខាងជាកម្មករស្រាក្រឡុកបានទៅស្រាលាញ់សង្សាររបស់គេទើបកើតជាគំនុំបានទៅកាប់ដល់កន្លែងហាងស្រាក្រឡុកតែម្តង។ក្រោយសាកសួរនិងស្រាវជ្រាវជនពាក់ព័ន្ធនិងបង្ករបួសស្នាមត្រូវអនុវត្តតាមច្បាប់។

 ដើម្បីភូមិ ឃុំមានសុវតិភាពពលរដ្ឋបានកោតសសើរចំពោះកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ក្រោយក្មេងទំនើងមកកាប់កម្មករហាងស្រាក្រឡុកដល់ក្នុងហាងហើយចុះអន្តរាគមន៍ចាប់បានភ្លាមៗ តែពលរដ្ឋស្នើសុំចំពោះជនបង្កអោយមានវិធានការតាមច្បាប់មិនត្រូវលើកលែងទោសឬមនោសញ្ចេតនានិងអនុគ្រោះ យកទៅអនុវត្តតាមច្បាប់ឲ្យរាងចាលកុំឲ្យមានភាពអនាធិបតេយ្យបង្កអសន្តិសុខនិងសណ្តាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទៀតឡើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖