ព័ត៌មានទាន់ហេតុការណ៍៖

យុវជនដែលរកឃើញថាមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនចំ​នួន១៥នាក់ត្រូវរៀបចំបញ្ជូនទៅសាលាដំបូងខេត្ត​បាត់ដំបងអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣នេះសមត្ថកិច្ចនគរ​បាលផែនការងារប្រឆាំគ្រឿងញៀនរៀបចំឯក​សារ បញ្ជូនយុវជនចំនួន ១៥នាក់ដែលបានឃាត់ខ្លួនកាលពីរាត្រីថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២៣ ទៅកាន់សាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោស​កំ​ហុស ទៅតាមផ្លូវច្បាប់ហើយ នេះបើយោងតាមរបា​យការណ៍របស់ការិយាល័យនគរបាលប្រឆាំង គ្រឿងញៀនដែលបានចុះហត្ថលេខារួចហើយកាលពីថ្ងៃម្សិលមិញទី១០ ខែកញ្ញាឆ្នាំ២០២៣។

ចំណាត់ការដ៏ក្តៅគគុកនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីលោកដាក់បទបញ្ជាដល់គ្រប់អធិការដ្ឋាននគរបាលក្រុង,ស្រុក និង អង្គភាពជំនាញឱ្យប្រតិបត្តិចំពោះក្រុមក្មេងបង្កភាពអនាធិបតេយ្យនៅតាមមូលដ្ឋានបង្កអសន្តិ​សុខ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ហើ​យ​បទបញ្ជានេះត្រូវបានចេញជាលទ្ធផលនារាត្រីថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅដែលក្នុងនោះយុវជនប្រុសស្រីចំនួន ៤៦នាក់ត្រូវបាននាំខ្លួនពីតាមទីសា​ធារណៈនាកណ្តាលរាត្រីក្នុងក្រុងបាត់ដំបងយកមកធ្វើការសាកសួរហើយក្នុងចំណោមនោះមានយុវជនចំនួន១៥នាក់ដែលសមត្ថកិច្ចស្វែងរកឃើញមានសារធាតុញៀននៅក្នុងខ្លួន ដែលចាំបាច់ត្រូវអនុវត្តតាមនីតិវិធី ច្បាប់ជាធរមាន។

សូមយុវជនទាំងឡាយលះបង់ចោលជាបន្ទាន់ សកម្ម ភាពណាដែលសង្គមមិនឱ្យតម្លៃ និងនាំឱ្យខូចទៅដល់អនាគតដ៏វែងឆ្ងាយរបស់ខ្លួន ហើយចាប់យកនូវការអប់រំ ការសិក្សារៀនសូត្រឱ្យក្លាយខ្លួនទៅជាយុវជនល្អ យុវជន ឆ្នើមដែលកំពុងរស់នៅក្នុងសង្គមសីវិល័យ ជាយុវជន ដែលប្រកបដោយចំណេះ ជំនាញនិងមានសមត្ថភាពក្នុងការកសាងខ្លួនឯង កសាងគ្រួ​សារ និងកសាងសង្គម ជាតិ ឱ្យបានរីចចម្រើនរុងរឿងដូចប្រទេសជាតិផ្សេង ទៀតនៅក្នុងតំបន់ និងស​កលលោក៕

ដោយ៖ សូរិយា


ចែករំលែក៖