ខេត្តកំពង់ចាម ៖ លោក ស៉ីម គង់ អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ជា ស្ថាបនិកហៅ អ្នកលក់ចាប់ហួយ អ្នកលក់បាយ លក់កាហ្វេ ជាងកាត់សក់ ជាងធ្វេីក្រចក ជាងជួសជុលម៉ូតូ ទៅសុំច្បាប់ពី ស្រុកគាត់ ។
គំនិតសេដ្ឋកិច្ចល្អហើយ បើមុខរបរ អាជីកម្ម ឬ សិប្បកម្ម ធំៗ គួរសុំច្បាប់ហេីយ ដេីម្បីគ្រប់គ្រងនិងងាយស្រួលប្រមូលពន្ធ ។ តែបើមុខរបរ របស់ប្រជាពលរដ្ឋ រកមួយថ្ងៃរស់មួយថ្ងៃ ដើម្បីក្រពះ មិនគួរតឹងតែងជាមួយប្រជាពលរដ្ឋទេ សិក្សាពីសង្គមផង កុំដល់ថ្នាក់ហ្នឹងបានទេលោកមេស្រុក ?
ខាងក្រោមនេះជាសេចក្តីជូនដំណឹងប្រមូលពន្ធរបស់រដ្ឋបាលស្រុកស្រីសន្ធរ មើលហើយពិចារណាតាមការគួរ !
យោងតាមប្រកាសអន្តក្រសួងលេខ ១៤៣៤២.ប្រក ស្តីពីការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ។
រដ្ឋបាលស្រុកស្រីសន្ធរសូមជូនដំណឹងដល់លោក លោកស្រី/នាងកញ្ញា អាជីវកសិប្បករ ពាណិជ្ជករសហគ្រាស ក្រុមហ៊ុន អាជីវកម្ម សេវាកម្មគ្រប់ប្រភេទ ដែលកំពុងប្រកបមុខរបរក្នុងស្រុកស្រីសន្ធរទាំងអស់ឱ្យបានជ្រាបថា៖ ដើម្បីងាយស្រួលក្នុងការបំរើ សេវាឲ្យមានតម្លាភាពប្រសិទ្ធិភាពក្នុងមុខរបរត្រូវសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មសេវាកម្មគ្រប់ប្រភេទនៅការិយាល័យច្រកចេញចូល តែមួយ ដែលមានសេវាដូចខាងក្រោម ៖
១- សេវាវិស័យពាណិជ្ជកម្ម(លក់ចាបហួយ និងអាជីវកម្មផ្សេងៗ)
២- សេវាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ(កាត់សក់ លម្អរក្រចក ពុម្ពស៊ីម៉ង់ .ល ។
៣- សេវាវិស័យសាធារណៈការ និងដឹកជញ្ជូន (សេវាកម្មម៉ូតូ មានជួសជុលម៉ូតូ ។
៤- សេវាវិស័យអប់រំយុវជន និងកីឡា(លក់សម្ភារៈសិក្សា កីឡាបាល់ទះ .ល. ។
៥- សេវាវិស័យឧស្សាហកម្មរ៉ែ និងថាមពល សិប្បកម្ម( ជុលជួលគ្រឿងអេឡិចត្រូនិច និងសិប្បកម្មផ្សេង) ។
៦- សេវាវិស័យកសិកម្ម (លក់ជី ថ្នាំពុល និងសម្ភារៈកសិកម្មផ្សេងៗ)
៧. សេវាវិស័យសុខាភិបាល (បើកថ្មី និងបន្តសុពលភាពបន្ទប់ថែទាំ ពិគ្រោះឱសថស្ថានរង ក.ខ) ។
៨- សេវាវិស័យរៀបចំដែនដី និងភូមិបាល (សំណង់ និង ផ្ទេរសិទ្ធអចលនទ្រព្យមិនទាន់ចុះបញ្ជី) ។
៩- សេវាវិស័យទេសចរណ៍ (ផ្ទះសំណាក់ ខារ៉ាអូខេ ស្គូកហ្គ័រ អាហារដ្ឋាន តូបអារហារ គុយទាវ កាហ្វេ)។
១០-សេវានិត្យានុកូលកម្ម(អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ សៀវភៅគ្រួសារ និងឯកសារផ្សេងៗ)
ទទួលបាននូវសេចក្តីជូនដំណឹងនេះ សូមលោក លោកស្រី/នាងកញ្ញា ដែលកំពុងប្រកបអាជីវកម្ម និងសេវាកម្មផ្សេងៗ ទាំងអស់ខាងលើ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពប្រកបអាជីវកម្ម របស់ខ្លួននៅការិយាល័យច្រកចេញ ចូលតែមួយ ជារៀងរាល់ថ្ងៃធ្វើការនៅរដ្ឋបាលស្រីសន្ធរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅកុំបីខាន ។
រដ្ឋបាលស្រុកសង្ឃឹមជឿជាក់លើលោក លោកស្រី/នាងកញ្ញាទាំងអស់គោរពតាមសេចក្តីជូនដំណឹងខាងលើ និងចូលរួម អនុវត្តច្បាប់ឲ្យបានគ្រប់ៗគ្នាឱ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ស្តាប់ហើយ ប្រជាពលរដ្ឋ នឹងស្លឹកត្រចៀក ហើយ អោយតម្លៃខ្ពស់លើ គំនិតអភិបាលស្រុក គំនិត ដឹកនាំ សេដ្ឋកិច្ច អាចធ្វើអោយស្រុកស្រីសន្ធរ រីកចម្រើន ជឿនលឿន ខ្លាំង៕
ដោយ ៖ សហការី