ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖
១- វិទ្យុអាស៊ីសេរីថាចំណូលបានមកពីធនធានរ៉ែមិនធៀបនឹងចំណាយទេ = តែទាមទារឲ្យក្រសួងលាតត្រដាងពីចំណូល?
២- ចង់សម្តេចធិបតីជួបមេដឹកនាំបណ្តាប្រទេសណា = មិនពាក់ព័ន្ធអ្វីដល់វិទ្យុអាស៊ីសេរីនិងក្រុមឧទ្ទាមក្រៅច្បាប់ក្បត់ជាតិទេ?
៣- បើរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតខុសច្បាប់ = មេដឹកនាំឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាន មិនអញ្ជើញប្រមុខរាជរដ្ឋាភិបាលកមកម្ពុជាមកចូលប្រជុំអាស៊ានលើកទី៤៣ទេ?
៤- អ្នកនិយាយថារាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោត = អ្នកដែលនិយាយមួលបង្កាច់នោះហើយដែលមិនស្របច្បាប់ គ្មាននរណាទទួលស្គាល់វាទេ មានតែបក្សពួកវាប៉ុណ្ណោះ។
៥- វាជាកិត្តិយសធំធេងណាស់សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជាដែលបានចូលរួមប្រជុំអាស៊ាននិងបានជួបជាមួយមេដឹកនាំបណ្តាប្រទេសលើពិភពលោក = តែជាភាពអាម៉ាស់សម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់និងអ្នកវិភាគដែលនិយាយផ្ទុយពីការពិត?
៦- ការតែងតាំងមន្ត្រីរាជរដ្ឋាភិបាលនិងទីប្រឹក្សាធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់ឈឺក្បាលវិលមុខយ៉ាងខ្លាំង = ឈឺក្បាលដោយសារពួកវាមិនត្រូវបានតែងតាំងដូចគេឯង?
៧- ការរំពឹងថាទណ្ឌិត សម រង្ស៊ី អាចនឹងត្រូវរាជរដ្ឋាភិបាលថៃអនុញ្ញាតឲ្យចូលមកក្នុងស្រុកតាមទឹកដីថៃ = ជាក្តីស្រមើស្រម៉ៃសុទ្ធសាធ?
៨- ថាទំនិញនៅកម្ពុជាឡើងថ្លៃ = ចុះនៅអាមេរិកមិនឡើងថ្លៃទេឬ បើប្រជាជនថ្ងូររាល់ថ្ងៃនឹងហើយជំពាក់ធនាគារនិងក្រុមហ៊ុនលក់សម្ភារៈ?
៩- តុលាការកម្ពុជាទាំងមុននិងក្រោយគឺឯករាជ្យ = ដោះស្រាយវិវាទស្របតាមអង្គហេតុនិងអង្គច្បាប់។
១០- ការដោះស្រាយវិវាទមិនធ្វើតម្រូវតាមចិត្តរបស់ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងទេ = ការដោះស្រាយបែបណាក៏មិនចេះត្រូវចិត្តក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងដែរ ៕
ដោយ ៖ សហការី