ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើ ពិធីបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ប្រចាំឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិ ការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេ បញ្ជាការវរអន្តរាគមន៍ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង ១៣ គ្រូឧទ្ទេសនាម និងសិក្ខាកាម (ចូលរួមចំនួន៨៥នាក់)។
ក្នុងឱកាសនោះលោក មេបញ្ជាការបានណែនាំផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមទាំងអស់ពេលរៀនសូត្រត្រូវយកចិត្តទុកដាក់ស្តាប់ក្រេបជញ្ជក់យកចំណេះដឹងដែលបានសិក្សារៀនសូត្រ ពេលត្រឡប់ ទៅអង្គភាពវិញត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រនោះ ទៅអនុវត្តក្នុងការបំពេញតួនាទី ភារកិច្ច ឲ្យចំទិសដៅ ត្រូវគោរពបទបញ្ជា វិន័យ មាន គុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជៀសវៀងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ។
ទាំងនេះជាអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកតែងតែក្រើនរំលឹកដាស់តឿនដល់ថ្នាក់ ក្រោមឲ្យអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតនូវរាជរដ្ឋាភិ បាល ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ដែលនាំមកនូវសន្តិភាព ទោះឋិតនៅក្នុងតម្លៃណាកដោយ ដើម្បីស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាពលរដ្ឋគ្រប់ៗរូប៕
ដោយ៖ សូរិយា