ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបងចុះល្បាតឃើញជនសង្ស័យ២នាក់លួចស្រាបៀរក៏ឃាត់ខ្លួនរួមទាំងសម្ភារៈ១ចំនួន

ចែករំលែក៖

ខេត្តបាត់ដ៏បង៖ នគរបាលស្រុកសង្កែ នគរបាលក្រុងបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ២នាក់នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០២និង៣០នាទី នៅចំណុច ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វេីការល្បាតដល់ចំណុចខាងលេី ស្រាប់តែមានជនសង្ស័យ០២នាក់កំពុងធ្វើសកម្មភាពលួចស្រាបៀរ

ទី១.ឈ្មោះ ងាត់ ខួច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំប​ង​។

ទី២.ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រោយពីកើតហេតុកម្លាំងនគរបាកជំនាញបានធ្វេីការសាកសួរជនសង្ស័យឈ្មោះ ងាត់ ខួច និង ឈ្មោះ ឡុង សំណាង បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចយកស្រារបៀរ ហ្គេនស្បើត ចំនួន៤៣កំប៉ុង និង ម៉ូទ័រស្វាន អគ្គិសនី ០១ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង០២និង៣០នាទី នៅចំណុចតារាងបាល់ទះ ស្ថិតនៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង​ និងបានដកហូតសម្ភារៈរួមមាន៖

-ស្រាបៀរ ហ្គេនស្បើត ចំនួន ៤៣ កំប៉ុង

 -ម៉ូទ័រស្វាន អគ្គិសនី ចំនួន ០១។

ករណីនេះ​ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំង២នាក់ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖