ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តាបុករះរថយន្ត៤គ្រឿងនិងរ៉ឺម៉កមួយគ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកម៉ាស្តាមួយគ្រឿងបេីកលឿនជ្រុលទៅបុករះរថយន្តចំនួន៤គ្រឿងនិងរ៉ឺម៉កលក់ទឹកអំពៅមួយគ្រឿងទៀតរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរសៀល​ ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅមុខបុរីជោរី​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

     រថយន្តបង្កម៉ាក​ម៉ាស្តា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BP-9537​ ចំណែករថយន្តរងគ្រោះ​ មានម៉ាក​ព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BF-5012 , ម៉ាក​ morning ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AM-5414 ចំណែករថយន្ត២គ្រឿងទៀតមិនចង់វែងឆ្ងាយបេីកបន្តទៅមុខបាត់​ទៅ និងរ៉ឺម៉កលក់ទឹកអំពៅមួយគ្រឿងទៀត។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុរថយន្តទាំង៥គ្រឿងនិងរ៉ឺម៉កលក់ទឹកអំពៅធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តបង្កម៉ាកម៉ាស្តា​បេីកមកពីក្រោយបុករថយន្តព្រូសរុញទៅបុករ៉ឺម៉កនិងឡេីងលើសួនច្បារ ហេីយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តMorning និងរថយន្ត២គ្រឿងពីក្រោយទៀតបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុធ្វើការគូសវាសយករថយន្តអែបខាងដេីម្បីសម្របសម្រួល៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖