ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចំនួនប្រាំក្នុងប្រទេសជាសមាជិកអូតង់សម្រាប់ការជួយរុស្ស៊ីគេចពីទណ្ឌកម្ម

ចែករំលែក៖

រដ្ឋបាលប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃទី 14 ខែកញ្ញា បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន 5 និងពលរដ្ឋទួរគី១រូប ដោយចោទប្រកាន់ក្រុមហ៊ុននិងបុគ្គលទាំងនេះថាបានជួយរុស្សីគេចពីការដាក់ទណ្ឌកម្ម។
យោងតាម Reuters ក្រុមហ៊ុនទួរគីដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកជាកម្មសិទ្ធិរបស់ផ្នែកដឹកជញ្ជូននិងពាណិជ្ជកម្ម។ ក្រុមហ៊ុនទាំងនេះត្រូវបានចោទប្រកាន់ពីបទផ្តល់ការផ្គត់ផ្គង់ឧបករណ៍ដើម្បីជួយជួសជុលកប៉ាល់ដែលទាក់ទងនឹងក្រសួងការពារជាតិរុស្ស៊ី។
នេះគឺជាផ្នែកមួយនៃសេចក្តីសម្រេចដាក់ទណ្ឌកម្មទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅក្រុមហ៊ុនចំនួន ១៥០ ជុំវិញពិភពលោក។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងបរិបទនៃទំនាក់ទំនងអាមេរិក-ទួរគីក្នុងដំណាក់កាលដ៏សំខាន់មួយ នៅពេលដែលក្រុងវ៉ាស៊ីនតោនរំពឹងថា រដ្ឋសភាទួរគីនឹងអនុម័តជាផ្លូវការនូវសមាជិកភាពណាតូរបស់ប្រទេសស៊ុយអែត។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រុស្ស៊ីបានបណ្ដេញអ្នកការទូតអាមេរិក២រូប ដោយចោទប្រកាន់ថាបានធ្វើការជាមួយជនជាតិរុស្ស៉ីម្នាក់ដែលកំពុងស្ថិតក្រោមការចោទប្រកាន់លួចសហការខុសច្បាប់ជាមួយបរទេស។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ី បានជូនដំណឹងទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ លោកស្រី លីន ត្រេស៉ី (Lynne Tracy) អំពីការស្នើឱ្យលេខាទូតទី១ លោក ជេហ្វហ្វ្រេ ស៉ីលលីន (Jeffrey Sillin) និងលេខាទូតទី២ លោក ដេវីដ បឺនស្តែន (David Bernstein) ចាកចេញពីប្រទេសរុស្ស៉ីក្នុងរយៈពេល៧ថ្ងៃ។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា «អ្នកទាំង២បានធ្វើសកម្មភាពខុសច្បាប់ដោយរក្សាទំនាក់ទំនងជាមួយពលរដ្ឋរុស្ស៉ី ឈ្មោះ រ៉ូបឺត សូណូវ (Robert Shonov) ដែលត្រូវបានចោទប្រកាន់ពីបទធ្វើការសម្ងាត់ជាមួយរដ្ឋបរទេស»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកចាត់ទុកថា ការបណ្តេញអ្នកការទូតទាំងពីរគឺមិនសមហេតុផល ហើយព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបដោយសមរម្យ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖