ព័ត៌មានទាន់ហេតុការណ៍៖

ទឹកហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយៗហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ជន់លិចដែរ

ចែករំលែក៖

ខេត្តក្រចេះ ៖ ឃុំចំនួន២ស្មើនឹង៧ភូមិបានរងការជន់លិចពីជំនន់ទឹកភ្លៀងខណៈដែលមេឃបន្តធ្លាក់ភ្លៀងជាបន្តបន្ទាប់បណ្តាលអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងផលប៉ះពាល់។

ប្រភពឱ្យដឹងថា ផ្លូវលំជាច្រើននិងដំណាំ រួមផ្សំ ផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅភូមិបុសលាវក្រោម ភូមិព្រែកកូវ ភូមិព្រែកតាឣាំ ភូមិតាលុស និងភូមិព្រះគន្លង ចំនួន៤៤គ្រួសាររងការជន់លិច ដោយសារទឹកជំនន់ហក់ឡើងកម្ពស់ទឹកលើផ្លូវលំប្រវែង៨០០ម៉ែត្រទំនប់ប្រកិះប្រវែង១០ម៉ែត្រច្រោះដាច់ លិចដំណាំស្រូវ១៨ហិកតា រីឯសត្វពាហនៈមួយចំនួនក៏បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។

របាយការណ៍បឋមរបស់មន្ទីរធនធានទឹក កម្ពស់ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣កម្ពស់ទឹកហក់ឡើង២០,០៥ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ ។ 

ដោយឡែកនៅឃុំដារ ក៏បានរងផលប៉ះពាល់ចំនួន២ភូមិផងដែរ ដោយមានលិចផ្លូវលំ ១១០០ ម៉ែត្រ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖