ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប​ ប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) នាវេលាម៉ោង ៩:០០នាទី ព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានការបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប ដើម្បីពិនិត្យ សម្រេចលើរូបភាព និងខ្លឹមសារឯកសារ ដែលត្រូវបោះពុម្ព និងវីដេអូអប់រំដែលបានផលិតរួច ដើម្បីផ្សព្វផ្សាយ និងតារាងស្ថិតិប្រជាពលរដ្ឋ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

​      បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារ និងវីដេអូអប់រំម្ដងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១. កែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារកូនសៀវភៅផ្នត់ និងស្ទីកគ័រ (Sitcker) សារអប់រំសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

២. ឯកភាពលើរូបភាព និងខ្លឹមសារស្ប៉តវីដេអូអប់រំ ដែលបានផលិតរួច រួមមាន៖

ឯកភាពលើស្ប៉តវីដេអូអប់រំ ចំនួន ៣រឿង ដែលមានចំណងជើងថា៖ “ប្រសិនបើខុសឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ”ខ្ញុំគ្រប់លក្ខខណ្ឌចុះឈ្មោះបោះឆ្នោតបានហើយបញ្ជីបោះឆ្នោតដំបូង”។

ចំពោះស្ប៉តវីដេអូបែបជីវចល ចំនួន ៣ រឿង គ.ជ.ប បានសម្រេច៖

O. កែសម្រួលសំឡេងស្ប៉តរឿង “ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការ ចុះឈ្មោះបោះឆ្នោត”

。 ឯកភាពស្អិតរឿង “ចុះឈ្មោះបោះឆ្នោតរួចឬនៅ” និងរឿងមួយទៀត ការប្តឹងតវាទៅនឹងបញ្ជីបោះឆ្នោតដំបូង”។

៣ចំពោះវីដេអូអប់រំមានរយៈពេលវែង ដែលបានផលិតរួច គ.ជ.ប បានសម្រេច៖

• ឯកភាពលើរូបភាព និងខ្លឹមសារវីដេអូអនុវត្តនីតិវិធីស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត តាមករណីជាក់ស្ដែង ឆ្នាំ២០២៣ ចំនួន ១រឿង

កាត់បន្ថយរយៈពេលវីដេអូអប់រំ “ដុកទ័រវ៉ូត (DrVote)” ឱ្យខ្លីបន្តិច ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយ។

៤. កែសម្រួលតារាងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

យោងតាមតារាងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ ដែល គ.ជ.ប បានឯកភាព មានតួលេខដូចខាងក្រោម៖

-ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ១០.៩៧៨.២៥៨ នាក់ ក្នុងនោះស្រីចំនួន ៥.៦៨៦.១៥៨ នាក់

-ប្រជាពលរដ្ឋទើបគ្រប់ ១៨ឆ្នាំ ចំនួន ១២៣០០២ នាក់

-ប្រជាពលរដ្ឋផ្លាស់ចូល ចំនួន ៥៣.៥៩៦ នាក់

-ការប៉ាន់ស្មានប្រជាពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោត ចំនួន ២៨០.៥៩៣ នាក់
– ចំនួនអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៩៦៧១០ នាក់

-ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ចំនួន ៩.៧១០៦៥៥ នាក់

-ការិយាល័យបោះឆ្នោត ចំនួន ២៤.០៤២ ការិយាល័យ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖