ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ក្នុងចំណោម៤នាក់ ដែលធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីងនិងលួចទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោម៤នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចជាក់ស្តែងនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣​ និងបទសមគំនិតក្នុងអំពើលួច(​កាត់ខ្សែភ្លេីងនិងលួចទូរសព្ទ) នៅចំណុចផ្ទះលេខ​ ១៧​ ផ្លូវលំ​ ភូមិទួលពពែ​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ 

​    ជនរងគ្រោះឈ្មោះ​ អុី​ សាម​ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ​ ១៧​ ផ្លូវ​ លំ​ ភូមិ​ទួលពពែ​ សង្កាត់ទួលសង្កែទី​២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ 

​    ជនសង្ស័យទី១ឈ្មោះ​ មុំ​ វុទ្ធី​ ភេទប្រុស​ អាយុ​៥៣ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១០៥​ ក្រុម០៥​ ភូមិទួលសង្កែទី១​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន)។

​     ចំណែកជនសង្ស័យទី២ឈ្មោះ​ សៀន​ កែវ​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ ស្នាក់នៅភូមិរោងចក្រឆ្នាំ​ង​ សង្កាត់បឹងកក់​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​  (ឃាត់ខ្លួនមានសារធាតុញៀន)

​      វត្ថុតាងដែលបានចាប់យករួមមាន៖

​   -កន្ត្រៃកាត់ខ្សែភ្លេីងចំនួន០១

​   -ទួណឺវីស​ចំនួន០១​

​   -កូនកាំបិងចុងស្រួចចំនួន០១

​   -ដាវកែច្នៃ​ចំនួន០១​ដេីម

​   -ដង្កាប់ចំនួន០១

​   -ម៉ូតូ០១គ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1O-6909។

​     សម្ភារបាត់បង់រួមមាន៖

​   -ខ្សែភេីង៥០ម៉ែត្រ

​   -ទូរស័ព្ទ​អូប៉ូ​ពណ៌ខ្មៅចំនួន០១គ្រឿង។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា កាលពីថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២៣ជនសង្ស័យឈ្មោះ សឿន កែវ បានខ្ចីម៉ូតូពីជនសង្ស័យឈ្មោះ មុំ វុទ្ធី ជិះធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីងនិងលួចទូរស័ព្ទដៃជាមួយបក្ខពួកពីរនាក់ទៀតឈ្មោះ រ៉ូ និងឈ្មោះ ដា នៅចំណុចផ្ទះលេខ១៧​ ផ្លូវលំ​ ភូមិទួលពពែ​ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ហេីយរត់គេចខ្លួនបាត់ទៅ​។ បន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២​។  ក្រោយទទួលបណ្តឹងហើយ សមត្ថកិច្ចក៏បានធ្វេីការស្រាវជ្រាវរហូតធ្វេីការឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលេីនិងដកហូតវត្ថុតាងនៅចំណុចផ្លូវលំ​ ភូមិ១៤​ សង្កាត់បឹងកក់​២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទីយកមកប៉ុស្តិ៍ដេីម្បីធ្វេីការសួរនាំនិងចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យឈ្មោះដា និងឈ្មោះរ៉ូ បានគេចខ្លួន​បាត់។ 

    ​បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្ខពួកដែលសេសសល់៕

ដោយ ៖ ជីណា


ចែករំលែក៖