កាលពីថ្ងៃទី 19 ខែកញ្ញា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអុីរ៉ង់ ឧត្តមសេនីយ៍ Mohammad Bagheri បានប្រកាសថា អុីរ៉ង់ និងរុស្ស៊ីនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាទ្វេភាគីជាផ្នែកមួយនៃសន្ធិសញ្ញាសហប្រតិបត្តិការរយៈពេលវែងរវាងប្រទេសទាំងពីរ។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំមជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu នៅទីក្រុង Teheran ឧត្តមសេនីយ៍ Bagheri បាននិយាយថា អុីរ៉ង់និងរុស្ស៊ីកំពុងព្រាងកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងលើវិស័យជាច្រើន រួមទាំងវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា។ លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងដាក់មូលដ្ឋានដ៏ល្អសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក Bagheri ក៏បាននិយាយដែរថា ទំនាក់ទំនងអុីរ៉ង់និងរុស្ស៊ីកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង និងសម្រេចបានសមិទ្ធផលថ្មីៗ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានទស្សនៈស្រដៀងគ្នាជាច្រើនដែលត្រូវបានបញ្ជាក់ជាថ្មីនៅក្នុងសន្និសីទសន្តិសុខអន្តរជាតិដែលបានធ្វើឡើងកាលពីខែមុននៅទីក្រុងម៉ូស្គូ។
ថ្មីៗនេះ អុីរ៉ង់ និងរុស្ស៊ីបានពង្រីកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចទ្វេភាគីក្នុងបរិបទដែលប្រទេសទាំងពីរស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីលោកខាងលិច៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN-VNA)