ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចរបស់ថា្នក់ដឹកនាំក្រសួង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចរបស់ថា្នក់ដឹកនាំក្រសួង ក្នុងនោះ សម្រេច : 

ប្រការ១..ត្រូវបានបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដូចខាងក្រោម៖

I – ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងការងារទាំងអស់លើវិស័យការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។

II – រដ្ឋលេខាធិការប្រចាំការ និងរដ្ឋលេខាធិការ ចំនួន ១៩រូប ។

III – អនុរដ្ឋលេខាធិការ ចំនួន ១៧ រូប 

ប្រការ ២.-រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការខាងលើអាចទទួលភារកិច្ចតាមការចាត់តាំងក្នុងក្របខ័ណ្ឌ ក្រុមប្រឹក្សា គណៈកម្មាធិការ គណៈកម្មការ ក្រុមការងារអន្តរក្រសួង និងផ្ទៃក្នុងក្រសួង និងអាចទទួល ភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

ប្រការ ៣.-ការបែងចែកប្រគល់ភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចនេះអាចធ្វើការកែសម្រួល ក្នុងករណីចាំបាច់។

ប្រការ ៤.-បទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៥.-រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការនៃអគ្គលេខា ធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន ប្រធានគ្រប់ស្ថានបេសកកម្មក្រៅប្រទេស ប្រធានគ្រប់អង្គភាព ចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖