ព័ត៌មានទាន់ហេតុការណ៍៖

គាស់ផ្ទះលួចម៉ូតូនិងទូរស័ព្ទបានហេីយត្រូវម្ចាស់ចាប់បានមកវិញព្រោះតែមានប្រព័ន្ធGPS

ចែករំលែក៖

    ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពគាស់ផ្ទះចូលលួចម៉ូតូនិងទូរស័ព្ទបានសម្រេចពីចំណុចភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ហេីយព្យាយាមបេីកម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ស្វែងរកតាមប្រព័ន្ធGPS ចាប់បានមកវិញនៅមុខផ្សារកាណាស៊ីធី​ ផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  កាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២៣។ 

    ជនសង្ស័យឈ្មោះនន់​ ផល្លា​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ចំណែកជនរងគ្រោះឈ្មោះហាន​ ចន្ទី​ ភេទស្រី​ អាយុ៥៤ឆ្នាំ​ ស្នាក់នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  ហើយម៉ូតូដែលជនសង្ស័យលួចនោះម៉ាកស្គូពី​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ1FV-0611 និងទូរស័ព្ទមួយគ្រឿងម៉ាកoppo។ 

    តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុនៅវេលាម៉ោង១រំលងអធ្រាត្រ​ ខណៈគាត់កំពុងលង់លក់ក្នុងដំណេកស្រាប់តែមានជនសង្ស័យម្នាក់គាស់ទ្វារចូលលួចម៉ូតូមួយគ្រឿងនិងទូរស័ព្ទមួយគ្រឿងដែលគាត់ដាក់នៅលេីដំណេក។ 

    ប្រភពដដែលបានបន្តថា​ ខណៈជនសង្ស័យលួចបានហេីយបញ្ឆេះម៉ូតូជិះចេញទៅទេីបគាត់ភ្ញាក់ដឹងខ្លួនឃេីញទ្វារចំហនិងបាត់បង់ម៉ូតូមួយគ្រឿង ទូរស័ព្ទមួយគ្រឿងទៀតទេីបផ្អេីលឆោឡោឡេីង តែសំណាងល្អទូរស័ព្ទគាត់បានភ្ជាប់ប្រព័ន្ធGPSទេីបគាត់ជិះតាមស្វែងរករហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២២​ ខែឆ្នាំដដៃលទេីបប្រទះឃេីញជនសង្ស័យនៅមុខផ្សារកាណាស៊ីធី​ ផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ ដោយឡែកម៉ូតូនិងទូរស័ព្ទត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖